ប្រកាសបន្ទាន់ ស្វែងរកអ្នករត់តាក់ស៊ីម្នាក់ ធ្លាប់ដឹកអ្នកជំងឺកូវីដ ២ នាក់ពីភ្នំពេញ ទៅស្វាយរៀង

  • 2021-03-03 09:26:04
  • ចំនួនមតិ 47 | ចំនួនចែករំលែក 897

ចន្លោះមិនឃើញ

មានអ្នកបើករថយន្ដតាក់ស៊ីមួយគ្រឿង បានដឹកស្ដ្រីជនជាតិវៀតណាម ២ នាក់ ពីភ្នំពេញ ទៅក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៧ ខែកុម្ភៈ ហើយស្ដ្រីទាំងពីរនាក់នោះ រកឃើញកើតជំងឺកូវីដ-១៩ នៅថ្ងៃទី០៣ ខែមីនា នេះ ។ បច្ចុប្បន្នម្ចាស់រថយន្ដនេះ មិនទាន់ដឹងខ្លួននៅឡើយទេ ថាខ្លួនបានធ្លាប់ដឹកអ្នកជំងឺទាំងពីរខាងលើនេះ ។ បន្ថែមពីលើនេះទៀតបើតាមប្រភពព័ត៌មានផ្សេងទៀត បានឱ្យដឹងថា ពេលនេះអ្នកបើករថយន្តតាក់ស៊ីីរូបនេះកំពុងដឹកភ្ញៀវទៅខេត្តព្រះសីហនុ ។

សូមបញ្ជាក់ថា ស្ត្រីវៀតណាម ២ នាក់ដែលទើបរកឃើញថាឆ្លងកូវីដ១៩ នាថ្ងៃទី ០៣ ខែមិនា ឆ្នាំ២០២១នេះ បានជិះរថយន្តតាក់ស៊ី ម៉ាកហាយឡែនឌ័រ ដែលមានស្លាកលេខ ភ្នំពេញ 2AC-4048 មកដល់ក្រុងបាវិត ខេត្តស្វាយរៀង នៅវេលាម៉ោង ០៨៖៣០នាទីយប់ ក្នុងគោលបំណងចេញទៅប្រទេសវៀតណាម ៕

អត្ថបទ៖​ Art

អត្ថបទពេញនិយម