គ្រូ Dortmund បាន​ត្រឹម​តែ​សង្ឃឹម​ថា Haaland ព្រម​លេង​ត​ទៀត ខណៈ​ក្លឹប​ធំៗ​ចាប់​អារម្មណ៍​

  • 2021-03-03 12:38:23
  • ចំនួនមតិ 0 | ចំនួនចែករំលែក 2

ចន្លោះមិនឃើញ


លោក​ Sebastian Kehl គ្រូ​ក្រុម​ឈុត​ធំ​ក្លឹប​ Bourussia Dortmund បាន​និយាយ​កាល​ពីពេល​ថ្មីៗ​នេះ​ថា លោក​បាន​ត្រឹម​សង្ឃឹម​ ខ្សែ​ប្រយុទ្ធ​ Erling Haaland បន្ត​លេង​ឲ្យ​ក្លឹប​លោក​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​នេះ​។

លោក​ Sebastian បាន​និយាយថា​៖" ពួក​យើង​បាន​ត្រឹម​រំពឹង​ថា​ Haaland នឹង​លេង​ឲ្យ​ក្លឹប​យើង​ នៅ​រដូវកាល​ក្រោយៗ​ទៀត​ប៉ុណ្ណោះ​នៅ​ពេល​នេះ​ "។

លោក​បាន​បន្តថា​៖" ហើយ​នៅ​ពេល​គេ​នៅ​បន្ត​ជា​មួយ​យើង​ហ្នឹង​ សង្ឃឹម​ថា​គេ​នឹង​លេង​ល្អ​ជាង​នេះ​ទៀត​ចុះ​ "។

គួរ​បញ្ជាក់​ផង​ដែរថា​ Haaland ជា​ខ្សែ​ប្រយុទ្ធ​វ័យ​ ២០ឆ្នាំ​ដែល​មាន​ក្លឹប​ធំៗ​ជា​ច្រើន​ចង់​បាន​ដូច​ជា​ ក្លឹប​ Barcelona ក្លឹប​ Real Madrid ក្លឹប​ Man City និង​ក្លឹប​ Man Utd ជា​ដើម​៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម