សារពិសេសសម្ដេច! ទប់ស្កាត់ការចល័តប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត
- 2021-03-03 15:29:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សារពិសេសសម្ដេច! ទប់ស្កាត់ការចល័តប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត
ចន្លោះមិនឃើញ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានចេញសារទាំងយប់តែម្ដង ដើម្បីទប់ស្កាត់ការចល័តរបស់ប្រជាជនចេញពីខេត្តព្រះសីហនុ ទៅរាជធានី-ខេត្តផ្សេងទៀត។
ការចេញបែបនេះគឺដោយសារតែខេត្តព្រះសីហនុកំពុងមានការឆ្លងមេរោគកូវីដ១៩ខ្លាំងមែនទែន។ សម្ដេចបានបញ្ជាក់ថាខេត្តមួយនេះមិនអាចបិទទាំងស្រុងបានទេ ព្រោះជាខេត្តនាំទំនិញចេញចូល ប៉ុន្តែត្រូវតែរកវិធីទប់ស្កាត់មិនឱ្យប្រជាជនចល័តបានឡើយ ដើម្បីទប់ស្កាត់ការឆ្លងមេរោគកូវីដ១៩ទៅខេត្តដទៃទៀត។
សូមរំលឹកថាក្រុងព្រះសីហនុ កំពុងផ្ទុះករណីឆ្លងច្រើនមែនទែន ជាពិសេសនៅប៉ុន្មានថ្ងៃចុងក្រោយមកនេះ៕