Ford ចេញភីកអាប់ Ranger Raptor X ថ្មី តម្លៃប្រហែល Ranger ធម្មតាលក់នៅខ្មែរ

  • 2021-03-04 06:58:11
  • ចំនួនមតិ 39 | ចំនួនចែករំលែក 72

ចន្លោះមិនឃើញ

ក្រុមហ៊ុន SDAC Ford ប្រចាំនៅប្រទេសម៉ាឡេស៊ី បានប្រកាសចេញរថយន្ត Ford Ranger Raptor X Special Edition ថ្មី ដោយទទួលបានការអាប់ដេតលើការឌីហ្សាញ និងលក្ខណៈពិសេសមួយចំនួន លើសពីម៉ូដែល Ranger Raptor ធម្មតា។

បើនិយាយពីរូបរាងរបស់វា Ford Ranger Raptor X Special Edition ថ្មីនេះបានប្រើពណ៌ក្រហម True Red ជាមួយនឹងតែម X Special Edtion នៅខាងក្រោយ។

ជាមួយគ្នានេះដែរ វាក៏មានឡូហ្គ Raptor X នៅកាប៊ីនខាងក្នុង ព្រមទាំងបំពាក់ប្រព័ន្ធកាមេរ៉ា ៣៦០ដឺក្រេ និងកាមេរ៉ាថតសកម្មភាពមុខក្រោយទៀតផង។

ទោះជាយ៉ាងណាក៏ដោយ ម៉ាស៊ីនរបស់វានៅតែប្រើដូច Ranger Raptor ដដែល គឺម៉ាស៊ីនសាំងចំណុះ ២,០លីត្រ bi-turbo ទំហំ ៤ស៊ីឡាំង មានកម្លាំង ១៩៧សេះ ដំណើរការដោយប្រអប់លេខអូតូ ១០វគ្គ និងប៉ុងពីរ។

រថយន្ត Ford Ranger Raptor X Special Edition ថ្មីនេះត្រូវបានដាក់លក់ក្នុងតម្លៃខ្ទង់ ៥៣ ៥០០ដុល្លារ នៅក្នុងប្រទេសម៉ាឡេស៊ី៕

ចង់បានរថយន្តថ្មី ប៉ុន្តែមិនមានប្រាក់គ្រប់គ្រាន់ សូមកុំបារម្ភ! លោកអ្នកអាចស្នើសុំឥណទាន​រថយន្តរបស់ធនគារ CIMB ដែលផ្តល់ជូនអត្រាការប្រាក់ពិសេស ៨,៥% ទំហំឥណទានដល់ ៧០% និងរយៈពេលឥណទានដល់ ៥ឆ្នាំទៀតផង។ សម្រាប់ព័ត៌មានលម្អិត សូមជជែកជាមួយមន្ត្រីឥណទានរថយន្តរបស់ធនាគារ CIMB ដោយផ្ទាល់ តាមរយៈលេខទូរសព្ទ 096 669 2222 / 092 667 375 ៕

អត្ថបទ៖ សេង ឡុង

អត្ថបទពេញនិយម