ទៅដល់ខេត្តកោះកុងហើយ រកឃើញមនុស្ស ២ នាក់ឆ្លងកូវីដ-១៩ នៅគិរីសាគរ

  • 2021-03-05 01:30:25
  • ចំនួនមតិ 121 | ចំនួនចែករំលែក 549

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២១ នេះ បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាលបានឲ្យដឹងថា ករណីវិជ្ជមានកូវិដ១៩ ថ្មី មានចំនួន ២៣នាក់ ដែលសុទ្ធតែអ្នកឆ្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ។ ថ្ងៃនេះដែរ ក៏មានអ្នកឆ្លងកូវីដ១៩ ចំនួន ២ នាក់នៅខេត្តកោះកុង។

អ្នកឆ្លងកូវីដ១៩ នៅខេត្តកោះកុងទាំង ២ នាក់មាន បុរសជនជាតិចិន អាយុ ៤០ ឆ្នាំ មានអាស័យដ្ឋាននៅឃុំភ្ញីមាស ស្រុកគិរីសាគរ ខេត្តកោះកុង និង ម្នាក់ទៀតជាបុរសជនជាតិសាំងហ្កាពួរ អាយុ ៤៦ឆ្នាំ នៅភូមិ ឃុំ ដូចគ្នានឹងបុរសខាងលើ ក្នុងខេត្តកោះកុង។ បច្ចុប្បន្នបុគ្គលទាំង២ កំពុងសម្រាកព្យាបាលក្នុងមន្ទីពេទ្យបង្អែកខេត្តកោះកុង។

គួរបញ្ជាក់ដែរ ការឆ្លងក្នុងសហគមន៍ ២០កុម្ភៈ ជាព្រឹត្តិការណ៍លើកទី៣នៃការឆ្លងសហគមន៍ក្នុងប្រទេសកម្ពុជា ដែលគិតមកដល់ថ្ងៃនេះចំនួនអ្នកដែលឆ្លងបានកើនឡើងរហូតដល់ទៅ ៤២៥ នាក់ហើយ ៕

អត្ថបទពេញនិយម