រឿង «ក្រមុំឡិកឡក់កំលោះទុយមុយ» នឹងត្រូវលើកយកមកផលិតជាថ្មី ក្រោយរំលងផុត ១៥ឆ្នាំ

  • 2021-03-05 01:48:33
  • ចំនួនមតិ 4 | ចំនួនចែករំលែក 17

ចន្លោះមិនឃើញ

ភាពយន្តភាគ​ដ៏ល្បី​ល្បាញ​ប្រចាំ​ប្រវត្តិសាស្ត្រ K-Drama កាលពីខ្ទង់​ ១៥​ឆ្នាំ​ជាង​មុន​មានចំណងជើងថា «Princess Hours» ឬ «ក្រមុំឡិកឡក់កំលោះទុយមុយ» នឹង​ត្រូវ​ចាប់​ផ្ដើម​ផលិត​សាជាថ្មី​ម្ដង​ទៀត​ក្នុង​ពេលឆាប់ៗ។

បើយោងតាម​វិបសាយ​ Jaedam Media ក្រុមហ៊ុន​ដែល​គ្រប់គ្រងសិទ្ធិ​ផ្សាយ​រឿង​ «Princess Hours» របស់ Park So Hee បាន​បញ្ជាក់​ថាថ្មីៗ​នេះ​ ពួកគេ​បាន​ចុះ​ហត្ថលេខាផលិតខ្សែភាពយន្ត​នេះ​ឡើង​វិញ​ ជាមួយ​នឹង​ក្រុមហ៊ុន​ Group8។ Group8 បាន​សាង​ស្នាដៃ​ជា​ច្រើន​មក​ហើយ​ក្នុង​វិស័យភាពយន្ត ដូចជារឿង Boys Over Flowers, Hey Ghost, Let’s Fight និង​រឿង​ Princess Hours នេះ​ជា​ដើម។

អ្នក​ធ្លាប់​តាមដាន​រឿង​នេះ​ នៅ​ចាំ​មិនភ្លេច​ទេ នូវ​សាច់រឿង ឈុតឆាក​សំខាន់ៗ​ក្នុង​រឿង​នេះ​ ដែល​និយាយ​ពី​ក្មេង​ស្រី​វិទ្យាល័យ​ម្នាក់ ដែល​ត្រូវ​ក្លាយជា​មហេសី​របស់​ស្ដេច​គ្រងរាជ្យ តាម​រយៈ​មង្គលការ​ដែលកើត​ចេញ​ពីការ​ផ្គូរផ្គង​របស់​ចាស់ទុំ។ ភាពយន្ត​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​នាក់​ដូចជា៖  Yoon Eun Hye, Ju Ji Hoon, Kim Jeong Hoon, និង Song Ji Hyo។

ចំណែក​ពេល​វេលា​ថត និង​ចាក់​ផ្សាយ ក៏ដូចជា​សមាសភាពតួ​អង្គ​សម្រាប់ Version ថ្មី​នេះ​ នៅ​មិន​ទាន់​មាន​ការ​បង្ហាញ​នៅឡើយទេ៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី