វ៉ាក់សាំង AstraZeneca ជាង១លានដូស ក្រោមជំនួយ COVAX ដឹកទៅដល់ប្រទេសមួយនៅតំបន់អាស៊ាន

  • 2021-03-09 06:24:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វ៉ាក់សាំង AstraZeneca ជាង១លានដូសបានដឹកទៅដល់ ប្រទេសឥណ្ឌូនេសុី ក្រោមកម្មវីធី COVAX ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក។ ឥណ្ឌូនេសុីជាប្រទេសទី២នៅតំបន់អាស៊ានបន្ទាប់ពីកម្ពុជាបានទទួលវ៉ាក់សាំងការពារកូវីដពីជំនួយកម្មវិធី COVAX ។

ឥណ្ឌូនេសុី នឹងទទួលបានវ៉ាក់សាំង AstraZeneca សរុបទាំងអស់ចំនួនជាង១១លានដូស ដែលវ៉ាក់សាំងរួមផលិតដោយសកលវិទ្យាល័យ Oxford របស់ប្រទេសអង់គ្លេសគ្រោងនឹងដឹកមកដល់នៅកំឡុងខែ ឧសភាខាងមុខ។ ជំហានដំបូងគ្រោងចាក់ឲ្យអ្នកដែលមានវ័យចាប់ពី១៨ឆ្នាំឡើងទៅ។

ប្រទេសនៅតំបន់អាស៊ានមួយនេះទទួលបានវ៉ាក់សាំងចិន Sinovac ចំនួន៣៨លានដូសរួចមកហើយកាលពីពេលថ្មីៗនេះ។ ឥណ្ឌូនេសុី ជាប្រទេសមានប្រជាជនច្រើនរហូតដល់២៧០លាននាក់ ដូច្នេះតម្រូវការវ៉ាក់សាំងក៏ត្រួវការច្រើនទៅតាមនោះដែរ៕

ប្រភព៖ Channelnewsasia   ប្រែសម្រួលដោយ៖ ពិទូ