ស្រណោះណាស់ ទិដ្ឋភាពពិធីបុណ្យសពភរិយាលោកតា វណ្ណ ម៉ូលីណ្ណ ធ្វើឡើងយ៉ាងស្ងប់ស្ងាត់

  • 2021-03-10 10:44:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកយាយជនជាតិស្វីស ឈ្មោះ វ៉ាន់ អំប្យែ ហ្សេទ្រូដ ដែលត្រូវបានប្រជាជនខ្មែរដឹងថា ជាឧត្ដមភរិយាដ៏ស្មោះស្ម័គ្រ របស់បិតាស្ថាប្យករខ្មែរ វណ្ណ ម៉ូលីវណ្ណ បានទទួលមរណភាពហើយ នៅយប់ម៉ោង ៧ និង ៤០ នាទី ថ្ងៃទី ៥ ខែមីនា ២០២១ នេះ ក្នុងវ័យ ៨៨ ឆ្នាំ នាគេហដ្ឋានរបស់លោកយាយ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដោយរោគាពាធ ។

តាមរយៈទំព័រហ្វេសប៊ុកផេក Royal Du Cambodge ទើបតែបានបានបង្ហោះទិដ្ឋភាពជាច្រើនសន្លឹកនៃពិធីបុណ្យសពលោកជំទាវ ន់ អំប្យែ ហ្សេទ្រូដ ឃើញហើយពិតជាស្រណោះខ្លាំងណាស់ ។ ទិដ្ឋភាពក្នុងពិធីទាំងមូលហាក់មានសភាពស្ងប់ស្ងាត់ ធ្វើឡើងតាមបែបគន្លងថ្មី ស្របពេលប្រទេសកម្ពុជាកំពុងផ្ទុះការរាលដាលខ្លាំងនៃជំងឺកូវីដ ១៩ ។ យ៉ាងណាក្ដីក្នុងរោងពិធីបុណ្យបានរៀបចំឡើងយ៉ាងស័ក្ដិសមទៅនឹងកិត្តិយសរបស់លោកជំទាវ ដែលជាភរិយាដ៏ស្មោះស្ម័គ្របំផុតរបស់ឯកឧត្ដម វណ្ណ ម៉ូលីវណ្ណ បិតាស្ថាបត្យកកម្មខ្មែរដ៏ល្បីល្បាញ ។ ក្នុងនោះគ្រឿងឥស្សិរយស ត្រូវបានដាក់តាំងក្នុងរោងពិធី ឱ្យស័ក្ដិសមទៅនឹងការលះបង់ ការកសាងស្នាដៃជាច្រើនជូនមាតុភូមិកម្ពុជា ។

បន្ថែមលើពីនេះទៀត ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សព្វព្រះរាជហឫទ័យប្រោសព្រះរាជទានជាកិច្ចបច្ឆាមរណៈនូវ គ្រឿងឥស្សរិយយស សម្តេចព្រះមហាក្សត្រីយានី ព្រះស៊ីសុវត្ថិ មុនីវង្ស កុសមៈ នារីរ័ត្ន ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនដល់លោកជំទាវផងដែរ។

ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យប្រោសព្រះរាជទានព្រះរាជសាររំលែកទុក្ខ កម្រងផ្កា និងព្រះរាជទ្រព្យផ្ទាល់ចំនួន ៦០០០ដុល្លារអាមេរិក ជូនក្រុមគ្រួសារនៃសព លោកជំទាវ វណ្ណ អំបែ្យ ហេ្សទ្រូដ Vann Amberg Gertrude ផងដែរ ៕

អត្ថបទ៖ MC Chandrareth

អត្ថបទថ្មី