ស្ត្រីជាម្ដាយបំបៅកូន ពេលបំពេញកាតព្វកិច្ច ទទួលប្រាក់ឧបត្ថម្ភ ផ្លែឈើ ភេសជ្ជៈ ពីនាយឧត្តមសេនីយ៍ នេត សាវឿន
- 2021-03-10 10:43:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្ត្រីជាម្ដាយបំបៅកូន ពេលបំពេញកាតព្វកិច្ច ទទួលប្រាក់ឧបត្ថម្ភ ផ្លែឈើ ភេសជ្ជៈ ពីនាយឧត្តមសេនីយ៍ នេត សាវឿន
ចន្លោះមិនឃើញ
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ថវិកាចំនួន ៥ សែនរៀលរួមទាំងផ្លែឈើ និងភេសជ្ជៈមួយចំនួនទៀត ជាការឧបត្ថម្ភពីនាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន ដល់លោកស្រីអធិការរងទទួលការងារចរាចរណ៍ នៃអធិការដ្ឋាននគរបាលស្រុកសៀមប៉ាង ដែលបានយកកូនទៅបំបៅ នៅតុដែលកំពុងចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញសារព័ត៌មាន Fresh News ។
ពាក់ព័ន្ធនឹងបញ្ហាហៅស្ត្រីនគរបាលចរាចរណ៍ទៅធ្វើកិច្ចសន្យានេះដែរនើតាម នាយឧត្តមសេនីយ៍ ហុឹម យ៉ាន អគ្គស្នងការរងនគរបាលជាតិទទួលផែនចរាចរណ៍ ក៏បានចេញមកពន្យល់ករណីនេះថា៖ «ការបំបៅកូនជាកាតព្វកិច្ចរបស់ម្តាយគ្រប់រូប តែការផ្តល់ព័ត៌មាន ឬរូបភាពនៅកន្លែងប្រតិបត្តិការ របស់នគរបាល ត្រូវសុំការអនុញ្ញាតជាមុនពីប្រធានអង្គភាព។ ការធ្វើកិច្ចសន្យាមិនមែនជាការដាក់វិន័យ គឺគ្រាន់តែជាការអប់រំ ឲ្យចេះបំពេញការងារបានត្រឹមត្រូវ»។
បន្ទប់ពីបានដឹងរឿង ស្រ្តីនគរបាលបំបៅដោះកូនពេលកំពុងបំពេញកាងារនេះ មហាជនបានបង្ហាញក្តីអាណិតអាសូរជាពន់ពេក ព្រោះដោយសារមានកាតព្វកិច្ច២ ក្នុងពេលតែមួយដែលត្រូវបំពេញ គឺជាមន្រ្តីនគរបាលបម្រើដល់សុខសុវត្ថិភាពប្រជាជនផង និង ជាម្តាយដែលចាំបាច់ត្រូវតែបំបៅដោះដល់កូនផង៕