ទោះ Juventus ធ្លាក់ចេញពី UCL ដោយស្នាដៃ Porto ក្ដីក៏ Pirlo មិនខ្លាចគេដេញចោលឡើយ
- 2021-03-10 12:40:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទោះ Juventus ធ្លាក់ចេញពី UCL ដោយស្នាដៃ Porto ក្ដីក៏ Pirlo មិនខ្លាចគេដេញចោលឡើយ
ចន្លោះមិនឃើញ
លោក Andrea Pirlo គ្រូបង្គោលក្លឹប Juventus បាននិយាយក្រោយធ្លាក់ចេញពីប្រកួតដណ្ដើមពាន UEFA Champions League កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១កាលពីម្សិលមិញនេះថា នៅពេលនេះលោកអត់ខ្លាចខាងក្លឹបបណ្ដេញចោលទេ។
លោក Pirlo បាននិយាយថា៖" ខ្ញុំជាគ្រូបង្គោលក្លឹប Juventus នេះខ្ញុំខិតខំនាំយកតិកនិក យុទ្ធសាស្ត្រថ្មីៗជាច្រើនដល់ក្លឹប។ ខ្ញុំខិតខំណាស់ដើម្បីឲ្យក្លឹបបានរីកលូតលាស់ទៅមុខ នៅពេលអនាគតទៀត។ អញ្ចឹងហើយបានជាខ្ញុំអត់ខ្លាចរឿងគេបណ្ដេញខ្ញុំចោលទេ ទោះជាពេលនេះក្លឹបនេះធ្លាក់ពី UCL ក្ដី "។
លោកបានបន្តថា៖" ខ្ញុំមិនពេញចិត្តទេ ដែលក្លឹបខ្ញុំត្រូវប្រកួតជាប់គ្នាឡើងចង់ ១អាទិត្យពេញ អញ្ចឹងហើយបានជាខ្ញុំចង់តែលេងតែប្រកួតខាងលើមួយហ្នឹង។ តែម៉េចក៏ដោយឥឡូវយើងធ្លាក់ក្នុងស្ថានភាពបែបនេះទៅហើយ អញ្ចឹងយើងមានតែខិតខំហ្វឹកហាត់វិញទេ ព្រោះក្នុងរដូវកាលនេះយើងអត់សូវបានធ្វើវាផង "។
គួរបញ្ជាក់ផងដែរថា ក្រោយប្រកួតឈ្នះ Porto ក្នុងលទ្ធផល ៣-២ កាលពីម្សិលមិញនេះ Juventus ក៏ត្រូវបានធ្លាក់ចេញពីការប្រកួតពាន UCL ខាងលើនេះ៕