ហេតុផលពិសេសបំផុតដែល Asus ញាត់ថ្មពីរគ្រាប់ក្នុង ROG Phone 5

  • 2021-03-11 06:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Asus ទើបបញ្ចេញស្មាតហ្វូនហ្គេមកំពូលរបស់ខ្លួន ROG Phone 5 ដោយមាន៣ម៉ូឌែល គឺ ROG Phone 5, 5 Pro និង Ultimate Edition។ ដោយឆ្នាំនេះ Asus មានជម្រើស RAM ឡើងដល់ទៅ 18GB ប្រើបន្ទះឈីបចុងក្រោយ Snapdragon 888 និងមាន Refresh rate 144 Hz។

វាត្រូវបានបំពាក់ដោយថាមពលថ្ម ទំហំ 6000 mAh ហើយអ្វីដែលពិសេសនោះគឺ វាមានចំនួនថ្មដល់ទៅពីរគ្រាប់ ដោយថ្មនីមួយមានទំហំ 3000 mAh នៅម្ខាងៗនៃស្មាតហ្វូន។

ហេតុផលដែល Asus សម្រេចចែកថ្មស្មាតហ្វូនជាពីរបែបនេះ ក៏ព្រោះពួកគេមានចេតនាយកបន្ទះ motherboard ស្មាតហ្វូនទៅដាក់នៅកណ្ដាល ដើម្បីឱ្យឧបករណ៍បញ្ចេញខ្យល់ត្រជាក់ AeroActive Cooler 5 បាញ់ចំ motherboard ដែលជាកន្លែងក្ដៅតែម្ដង និងធ្វើឱ្យម៉ាស៊ីនត្រជាក់កាន់តែលឿន។

ហេតុផលមួយទៀត គឺ Asus ចង់បញ្ជៀសម្រាមដៃរបស់អ្នកប្រើប្រាស់ឱ្យឆ្ងាយពីតំបន់ក្ដៅផងដែរ ដើម្បីផ្ដល់បទពិសោធន៍ដល់អ្នកប្រើឱ្យកាន់តែជក់ចិត្តបន្ថែមទៀតពេលលេងហ្គេមម្ដងៗ។ គួរដឹងថា មានក្រុមហ៊ុនធំៗជាច្រើនដែលជោគជ័យក្នុងវិស័យផលិតឡេបថបហ្គេម ប៉ុន្ដែបន្ទាប់ពីក្រុមហ៊ុនទាំងនោះហក់ចូលក្នុងពិភពសា្មតហ្វូនហ្គេម ហាក់មិនសូវទទួលជោគជ័យធំដូច Asus ដែលមាន ស្មាតហ្វូនហ្គេម ROG Phone ឈរជើងមកដល់សព្វថ្ងៃនោះទេ។ ហេតុផលដែលយើងអាចដឹងច្រើនពីក្រុមហ៊ុនតៃវ៉ាន់មួយនេះ គឺថា Asus តែងព្យាយាមបត់បែនជាច្រើនក្នុងការផលិតនិងបង្កើត ដើម្បីផ្ដល់បទពិសោធន៍ឱ្យអ្នកប្រើប្រាស់កាន់តែពិសេសឥតឈប់ឈរ៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល