កៀកថ្ងៃប្រកាសចេញ AirPods 3 លេចធ្លាយរូបរាង និងប្រអប់កាន់តែច្បាស់

  • 2021-03-12 01:10:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាសស្ដាប់ឥតខ្សែ AirPods 3 ដែលត្រៀមបញ្ចេញក្នុងព្រឹត្តិការណ៍ដើមឆ្នាំ នាថ្ងៃទី២៣ ក្នុងខែនេះ បានលេចធ្លាយរូបរាងច្បាស់ៗពីតួខ្លួន ប្រអប់កាស និងមុខងារមួយចំនួនរបស់វា។

យោងតាមប្រភព Gizmochina កាសឥតខ្សែ AirPods 3 នឹងមិនមានជ័រស៊ីលីកូននៅចុងកាស ដូចទៅនឹងដំណឹងលេចធ្លាយពីមុនជាហូរហែនោះទេ។ ចំណែករូបរាងរបស់ក្បាលកាស AirPods 3 ក៏នៅតែរក្សារូបរាងដូចទៅនឹង AirPods ជំនាន់ទី១ និងទី២ ដដែល មិនមានរូបរាងកាត់ទៅរក AirPods Pro នោះទេ។

ដូចទៅនឹងដំណឹងលេចធ្លាយកាលពីកន្លងទៅដដែល AirPods 3 នឹងមិនមានមុខងារ Active Noise Canceling ភ្ជាប់មកជាមួយដូចទៅនឹង AirPods Pro នោះទេ ប៉ុន្ដែវាមានត្រឹមមុខងារ Spatial audio ដែលជាបច្ចេកវិទ្យាអាចឱ្យអ្នកស្ដាប់ឮសំឡេងពីគ្រប់ជ្រុងបាន ៣៦០ដឺក្រេ ពីសេសគឺវាអាចផ្ដល់បទពិសោធន៍យ៉ាងប្រសើរចំពោះអ្នកចូលចិត្តទស្សនាភាពយន្តដោយប្រើកាស។

AirPods Pro

ទោះយ៉ាងណា ចំពោះប្រអប់សាកថ្មរបស់វាវិញ មានការរំពុងទុកថា នឹងប្ដូរទៅរាងចតុកោណកែង និងមានភ្លើង LED បញ្ជាក់ពីការសាកថ្ម។ ចំពោះថាមពលថ្មរបស់កាសនេះ មានការអះអាងថានឹងនៅរក្សាថាមពលប្រើប្រាស់បានចំនួន៥ម៉ោងដដែល ដូច AirPods ជំនាន់មុន៕

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម
អត្ថបទថ្មី