ល្បីថាបងស្រី J-Hope ចុះកុងត្រាជាមួយផលិតកម្ម CUBE កាន់តំណែងធំ

  • 2021-03-22 06:20:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មានសេចក្ដីរាយការណ៍​មក​ថា​ បងស្រី​តែមួយ​របស់ J-Hope គឺ Jung Jiwoo បាន​ចុះកុងត្រាជាមួយ​នឹង​ផលិតកម្ម CUBE ហើយ។

J-Hope និងបងស្រី

ថ្មីៗ​នេះ​ដែរ មហាជនបាន​ស៊ើប​ដឹងព័ត៌មាន​ ក្រោយឃើញឈ្មោះ​ Jiwoo នៅ​ពីក្រោម​វិបសាយផ្លូវការ​របស់ CUBE។

ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​នាង​ ក៏ត្រូវ​បាន​បង្ហាញ​កាលពីពេល​ថ្មីៗនេះ​ដែរ ថា​នាង​គឺ​ជា​ Fashion Influencer/YouTuber និង​ថ្មី​ៗ​គឺ​ជា​ Co-CEO របស់ AJLOOK ដែល​ជា​ម្ចាស់​ប្រេន​ល្បីដូចជា MEJIWOO និង FUN THE MENTAL។

ជាមួយ​គ្នា​នោះ​មហាជន​ក៏​នៅ​បាន​ដឹង​បន្ថែមទៀត​ថា​ Jiwoo ពេល​នេះ​ ត្រូវ​បាន​គេ​ស្គាល់​ច្បាស់ និង​មាន​តំណែង​ជា​នាយកប្រតិបត្តិខាង​ផ្នែកម៉ូដ (Fashion) របស់​ផលិតកម្ម CUBE។ មិនត្រឹម​តែ​ប៉ុណ្ណោះ នៅ​មាន​អ្នក​រក​ឃើញ​វីដេអូមួយ​លើ Kakao TV ពេល​បង​ស្រី​របស់ J-Hope បង្រៀន​ Yuqi ((G)I-DLE) ពី​របៀបគ្រប់គ្រង​វិបសាយ Fasion តាមប្រព័ន្ធ Online។

ទោះ​បី​ពេល​នេះ​មិនទាន់​មាន​ការ​បញ្ជាក់​ផ្លូវការ​ពី​ផលិតកម្ម CUBE ប៉ុន្តែ​អ្នក​ប្រើបណ្ដាញ​អ៊ីនធើណិត​បាន​ដឹង​ការពីត​រួច​ទៅ​ហើយ​ ស្របពេល Website ផ្លូវការ​នេះ​បាន​ Update ព័ត៌មាន​មួយ​ចំនួន​ពីនាង៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម
អត្ថបទថ្មី