Jungkook ធ្លាប់ទុកសារ Jin ចោលដល់ទៅ ១ខែ ទម្រាំតប ឯហេតុផលពីក្រោយ ដឹងហើយគាំង

  • 2021-03-25 01:20:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សមាជិក BTS តែង​ផ្ដល់ក្ដីស្រឡាញ់ចំពោះគ្នាទៅវិញទៅមកជានិច្ច ទោះមានរឿងអ្វីក៏ពួកគេមិនដែលភ្លេចគ្នា ប៉ុន្តែបើនិយាយដល់រឿងផ្ញើសារអាចមានរឿងពិបាកជឿបន្តិច។

ស្ថិតក្នុងបទសម្ភាសកាលពីពេល​កន្លងទៅ សមាជិក​ក្រុម BTS ត្រូវ​បានគេ​សួរថា​ តើអ្នក​ណាដែល​តបសារយឺតខ្លាំង​ជាងគេ? ជាក់ស្ដែងពេល​នោះ Jungkook និង RM ជាអ្នក​ដែល​ទទួលបាន​សំឡេង Vote ច្រើនជាងគេ។

ពេល​នោះ​ការពិតត្រូវបាន​ទម្លាយ គឺ​សម្រាប់ RM ទុកពេល​ ៣​ថ្ងៃទម្រាំតបសារដែល​លោកទទួលបាន។ ពេល​ឮភ្លាម Jin ស្រាប់តែលាន់មាត់ថា ទម្លាយរឿង Jungkook ម្ដង។

លោក​បាន​និយាយថា មានម្ដងនោះ ខ្លួន​ធ្លាប់​បាន​ផ្ញើសារទៅ Jungkook ហើយ​ពេល​នោះទម្រាំ Jungkook តប​សារមក​វិញ គឺដល់ទៅ ១ខែ។ ពេល​ Jin ទទួលសារនោះភ្លាម លោកភ្ញាក់ក្រញ៉ាង ព្រោះវា​យូរពេក។

ដល់ពេល​សួរថា​ ហេតុអ្វីតបមកវិញ​យូរយ៉ាងនេះ Jungkook និយាយថា ខ្លួនតបរួចហើយ តែតបក្នុងចិត្ត។ គ្រាន់តែប្អូនពៅទម្លាយហេតុផលនេះភ្លាម គ្រប់គ្នា​ផ្ទុះសំណើចគឹល។

Jimin ក៏បាន​បន្លឺឡើងថា ការតបសារយឺតនេះ អាចនឹង​ធ្វើឲ្យអ្នក​ចាំសារខឹង ហើយ RM និយាយលេងសើចប្រាប់ Jin ថាលោកនឹងតបសារ តាមគិតក្នុងក្បាល៕

ចុច Subscribe ឆានែល Telegram របស់ Sabay ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត*

ប្រភព៖ Koreaboo   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម