ជំនាន់​កំពុង​ឡើង​ខ្លាំង​ ពេជ្រ សីហា​ ធ្លាប់​ឈ្នះ​ដល់​ ជ័យ​ កុសល់​ ទៀត​ផង​

  • 2021-03-25 06:02:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​ប្រដាល់​មុខ​តាន់​ ពេជ្រ ​សីហា​ កាល​វ៉ៃ​ឡើង​ខ្លាំង​អំឡុង​ឆ្នាំ ​២០០៩​ ចុះ​ក្រោម​ សូម្បី​ ជ័យ​ កុសល់​ ក៏​ធ្លាប់​មាន​ប្រវត្តិ​ឈ្នះ​ផង​ដែរ​ ខណៈ​អ្នក​ប្រដាល់​ជើង​ចាស់​ច្រើន​ទៀត​ដែល​រូប​គេ​ធ្លាប់​ជួប​ប្រកួត​ជា​មួយ។​

ពេជ្រ សីហា និង ពេជ្រ សុផាន់

នេះ​បើ​តាម​លោក​ ពេជ្រ សុផាន់​ បាន​បញ្ជាក់​ថា​ ប្អូន​ប្រុស​របស់​លោក​គឺ​ ពេជ្រ ​សីហា​ ចូល​ប្រឡូក​ប្រដាល់​អំឡុង​ឆ្នាំ​២០០៥​ និង​មាន​សមត្ថភាព​ឡើង​ខ្លាំង​ជា​បន្តបន្ទាប់​រហូត​បាន​ចេញ​ទៅ​ប្រកួត​នៅ​ឯ​ប្រទេស​ថៃ​ ឥណ្ឌូណេស៊ី​ អូស្ត្រាលី​ ជា​ដើម។​

សីហា​ ជា​កីឡាករ​ឡើង​ខ្លាំង​ និង​គេ​ទទួល​ស្គាល់​ថា​ជា​អ្នក​ខ្លាំង​មួយ​រូប​ផងដែរ ហើយ​ចាប់​ផ្ដើម​បាន​វ៉ៃ​អន្តរជាតិ​តាំង​ពី​ទម្ងន់​ ៥៤​ គីឡូក្រាម​មក​ម្ល៉េះ។​ កីឡាករ​មុន​តាន់​រូប​នេះ​ចាត់ទុក​ជា​ក្មេង​ដែល​ឡើង​មុន​គេ​ ជំនាន់​នោះ​ កែវ​ រំចង់​ ឡុង​ សុភី​ នៅ​មិន​ទាន់​ល្បី​នៅ​ឡើយ​ទេ​ ខណៈ​ឲ្យតែប្រកួត​ប៉ះ​ប្អូន​ប្រុស​លោក​កម្រ ​និង​ឈ្នះ​ណាស់។​

ពេជ្រ សីហា កាលនៅប្រកួត

បើ​និយាយ​ពី​ប្រវត្តិ​ប្រកួត​វិញ​ ពេជ្រ ​សីហា​ ធ្លាប់​ឈ្នះ​ ជ័យ​ កុសល់​ អ៊ុំង​ វិរៈ​ ម៉ឺន​ សុភា​ និង​កីឡាករ​ជា​ច្រើន​ទៀត​ ប៉ុន្តែ​លោក​ ពេជ្រ ​សុផាន់​ មិន​បាន​ចាំ​ឈ្មោះ។​ មួយ​វិញ​ទៀត​ប្អូន​ប្រុស​របស់​លោក​ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​១គ្រឿង​ដែរ​លើ​ប្រភេទ​ទម្ងន់​ ៦០​គីឡូក្រាម។​

ពេជ្រ សីហា និងរៀមច្បង

រំលឹក​ដែរ​ថា​ ពេជ្រ ​សីហា​ ជា​ប្អូន​ប្រុស​របស់​លោក​ ពេជ្រ ​សុផាន់​ និង​ជា​អតីត​ជើង​ខ្លាំង​មួយ​រូប​ក្នុង​វិស័យ​ប្រដាល់​គុន​ខ្មែរ។​ សីហា​ បច្ចុប្បន្ន​បាន​ឈប់​ពី​កីឡា​ឈឺ​សាច់​មួយ​នេះ​ហើយ​ និង​កំពុង​ធ្វើ​ការ​នៅ​ឯ​ខេត្ត​ព្រះសីហនុ៕​

ពេជ្រ សីហា និងរៀមច្បង (រូបភាពផ្ដល់ជូនពីលោក ពេជ្រ សុផាន់)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី