ស្ងាត់ៗ​ Costa រក​ក្លឹ​ប​លេង​បាន​ហេីយ​ ក្រោយចែក​ផ្លូវ​គ្នាជាមួយ​ Athletico

  • 2021-03-25 12:11:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​ខ្សែ​ប្រយុទ្ធ​​ក្លឹប​ Atletico Madrid កីឡាករ​ Diego Costa មាន​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​លើក​ឡើង​ថា​ បាន​ទៅ​ចុះ​កុងត្រា​លេង​ឲ្យ​ក្លឹប​ Benfica រួច​រាល់​ហើយ​កាលពីពេលថ្មីៗនេះ បើ​យោងតាម​ការ​ចុះ​ផ្សាយ​របស់​ Daily Mail ។

បើ​តាម​ប្រភព​ខាង​លើ​ Benfica បាន​ព្រមព្រៀង​ឲ្យ​កុងត្រា​ក្នុង​រយៈ​ពេល​ ២ឆ្នាំ​ជា​នឹង​កីឡាករ​ខាង​លើ​នេះ​។

យ៉ាង​ណា​ក្ដី​ មក​ទល់​នឹង​ពេល​នេះ​ មាន​ទាន់​មាន​ប្រភព​ណា​មួយ​ចុះ​ផ្សាយ​ពី​ ប្រាក់ខែ​ដែល​ខ្សែ​ប្រយុទ្ធ​ខាង​លើ​នេះ​ ទទួល​បាន​ពី​ក្លឹប​ថ្មី​នេះ​នៅ​ឡើយ​ទេ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា​ Costa បាន​ចូល​ក្នុង​វិស័យ​បាល់ទាត់​នេះ​តាំង​ពី​ឆ្នាំ​២០០៦ ដោយ​ចូល​រួម​លេង​បាន​ ៤៧៨​ប្រកួត​ និង​រក​គ្រាប់​បាល់​បាន ១៨៣​គ្រាប់​៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហ៊ីម រស្មី

អត្ថបទពេញនិយម