មាន​ដំណឹង​ថា Juventus ចង់​បាន Zidane ទៅ​ជំនួស​កន្លែង Pirlo

  • 2021-03-26 03:25:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Juventus ត្រូវ​បាន​រាយការណ៍​ពិចារណា​ចង់​បាន​លោក Zinedine Zidane យក​មក​ជំនួស​កន្លែង​លោក Andrea Pirlo ដែល​កៅអី​ជា​អ្នក​ចាត់​ការ​កំពុង​តែ​ក្ដៅ។

Juventus កំពុង​ជួប​រដូវ​កាល​ដ៏​ពិបាក គម្លាត​១០​ពិន្ទុ​ពី​ក្រុម​​កំពូល​តារាង Serie A គឺ Inter Milan ខណៈ​ការ​លងសល់​១១​ប្រកួត​ទៀត​នឹង​បញ្ចប់​លីគ។ ហើយ​ថ្មី​ៗ​នេះ ពួក​គេ​ទើប​តែ​ធ្លាក់​ចេញ​ពី​ពាន Champions League នៅ​វគ្គ​១៦​ក្រុម​ចុងក្រោយ​ទៀត។

កន្លង​ទៅ​នេះ​មាន​ព័ត៌មាន​ថា Pirlo នៅ​សល់​តែ​មួយ​ប្រកួត​ទៀត​ប៉ុណ្ណោះ​​ដើម្បី​សង្គ្រោះ​ការងារ​របស់​ខ្លួន បន្ទាប់​ពី​ដឹក​នាំ​​ចាញ់​ក្រុម​ក្បែរ​តំបន់​កាត់​ចោល Benevento កាល​ពី​សប្ដាហ៍​មុន។ យោង​តាម​ការសែត AS ឲ្យ​ដឹង​ថា Juventus បាន​ដាក់​លោក Zidane ជា​គោលដៅ​ធំ ដើម្បី​មក​ជំនួស​កន្លែង Pirlo។

Zidane បច្ចុប្បន្ន​ក៏​មាន​ស្ថានភាព​មិន​សូវ​ល្អ​នៅ Real Madrid ដូច​គ្នា ដោយ​ពួក​គេ​កំពុង​នៅ​លេខ​៣​នៃ​តារាង​ពិន្ទុ La Liga ដាច់​ក្រោម​ក្រុម​លេខ​១ Atletico Madrid ៦​ពិន្ទុ និង​សល់​១០​ប្រកួត​ទៀត​ចប់​លីគ។ ក្រៅ​ពី Juventus លោក Zidane ក៏​កំពុង​ត្រូវ​បាន​ជម្រើសជាតិ​បារាំង​ចង់​បាន​ដូច​គ្នា ដើម្បី​ជំនួស​កន្លែង​លោក Didier Deschamp៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី