ឡុង​ សុវណ្ណឌឿន​ បង្ហាញ​ការ​លំបាក​អំឡុង​កូវីដ​ លក់ដូរ​មិន​ដាច់​ហើយ​ត្រូវ​បង់​ថ្លៃ​ផ្ទះ​

  • 2021-03-26 04:20:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អំឡុង​ផ្ទុះ​ជំងឺ​កូវីដ​រយៈពេល​ ១ឆ្នាំ​ ជាង​នេះ​គឺ​មាន​ផល​ប៉ះពាល់​ច្រើន​មែនទែន​ទៅ​លើ​អាជីវកម្ម​តូច​ធំ​ ខណៈ​មាន​ខ្លះ​ខាត​រហូត​ដល់​បិទ​ហាង​តែ​ម្ដង។​ ចំណែក​ផល​ប៉ះពាល់​ទាំង​នេះ​ក៏​បាន​ធ្លាក់​មក​លើ​កីឡាករ​គុន​ខ្មែរ​ ឡុង​ សុវណ្ណឌឿន​ ផង​ដែរ​ ពោល​ហាង​បាយ​របស់​លោក​ ឬ​ហាង​គោ​ដុក​ដែល​កំពុង​បើក​ដំណើរ​ការ​នេះ​ក៏​មិន​សូវ​ទទួល​បាន​ភ្ញៀវ​គាប់​ប្រសើរ​ឡើយ។​

ឡុង សុវណ្ណឌឿន (ខៀវ)

សុវណ្ណឌឿន​ បង្ហាញ​អារម្មណ៍​ពិត​របស់​ខ្លួន​លើ​ហ្វេសបុក​ថា​ «ចង់សរសេរលិខិតសុំផ្អាកបង់ថ្លៃផ្ទះនិងដីគេ​2,=>3ខែតែម្ចាស់គេថាមិនបាច់សរសេរទេមិនព្រមទេ,,ហ៊ឹម••••តែកម្មង់ខ្ចប់ដឹកដល់ផ្ទះ093/017776616។»។​ ទាំង​នេះ​ចង់​បញ្ជាក់​ថា​ ការ​លក់​ដូរ​មិន​សូវ​ដាច់​ ចង់​សុំ​ម្ចាស់​ផ្ទះ​ផ្អាក​បង់​លុយ​ ២-៣​ ខែ​សិន​អំឡុង​ពេល​នេះ។​ យ៉ាង​ណា​អ្នក​លេង​គុន​ខ្មែរ​រូប​នេះ​នៅ​តែ​បើក​លក់​ដដែល​ និង​បញ្ជាក់​ថា​បើ​មាន​អ្នក​ត្រូវ​ការ​កុម្ម៉ង់​គោ​ដុក​លោក​អាច​ដឹក​ដល់​ផ្ទះ។​

ការ​លើក​ឡើង​របស់​ សុវណ្ណឌឿន

រំលឹក​ដែរ​ថា​ ឡុង​ សុណ្ណឌឿន​ ក្រៅ​តែ​ពី​ឡើង​ប្រដាល់​ក៏​ជា​លក់​បាយ​ម្ហូប​ និង​គោ​ដុត​ផង​ដែរ។​ ប្រសិន​ប្រិយមិត្ត​ណា​ចង់​សាក​គោ​ដុក​លោក​អាច​ទាក់ទង​តាម​លេខ​របស់​ សុវណ្ណឌឿន​ ខាង​លើ។​ បច្ចុប្បន្ន​នេះ​កម្ពុជា​កំពុង​រង​គ្រោះ​ខ្លាំង​ពី​ជំងឺ​កូវីដ​ ១៩​ មាន​អ្នក​ឆ្លង​ និង​ស្លាប់​ជា​បន្តបន្ទាប់​ផង​ដែរ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី