យុវជនបាត់បង់ការងារដោយសារកូវីដ នឹងទទួលការបណ្តុះបណ្តាលជំនាញឌីជីថលដើម្បីចាប់យកឱកាសការងារថ្មី

  • 2021-03-30 08:37:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វគ្គ​បណ្តុះបណ្តាល​ជំនាញ​លើ​វិស័យ​ឌីជីថល​ថ្មី​មួយ នឹង​ចាប់​ផ្ដើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​នៅ​ខេត្ត​សៀមរាប ដើម្បី​បំពេញ​ជំនាញ​បន្ថែម​ដល់​យុវជន​ដែល​បាន​បាត់​បង់​ការងារ​ដោយសារ​ឥទ្ធិពល​កូវីដ​១៩ ។ វគ្គ​បណ្តុះបណ្តាល​ជំនាញ​នេះ គឺ​ជា​គម្រោង​សាកល្បង​ដំបូង​បង្អស់​លេច​ចេញ​ពី​ការ គាំទ្រថវិកាពី​​អង្គការ​អាល្លឺម៉ង់​ដើម្បី​ការអភិវឌ្ឍន៍ Giz តាមរយៈក្រុមហ៊ុន​ឌីជីថល DataU ទីប្រឹក្សាវិទ្យាសាស្រ្តទិន្នន័យ (Data Science consultancy) ដែល​មានមូលដ្ឋាននៅកម្ពុជា ធ្លាប់​ឈ្នះ​ពានរង្វាន់​ពី Mekong Big Data Family។

គម្រោង​នេះ​នឹង​ប្រើ​រយៈពេល ៣​ខែ ដើម្បី​ស្វែង​រក​បេក្ខជន​ឆ្នើម​បំផុត​សម្រាប់ ៣០ មុខ​តំណែង ដោយ​ជម្រុះ​ពី​​បេក្ខជន​ដាក់​ពាក្យ​សរុប​ចំនួន ៥០០ នាក់ បេក្ខជន​ដែល​ជោគជ័យ​នឹង​ទទួល​បាន​​ការ​បណ្តុះបណ្តាល​យ៉ាង​ម៉ត់ចត់​លើ​ជំនាញ​បច្ចេកវិទ្យា​ឌីជីថល​សំខាន់​ៗ និង​ជំនាញ​ទន់(soft skill)។

«ពិព័រណ៍​ការងារ» នឹ​ងត្រូវ​រៀបចំឡើង​ក្រោយ​ពេល​បញ្ចប់​វគ្គ​សិក្សា​ ដោយ​ផ្តល់​ឱកាស​ឱ្យ​សិក្ខាកាម បាន​ជួប​ផ្ទាល់​ជាមួយ​ម្ចាស់​អាជីវកម្ម​ជាច្រើន ដើម្បី​ទទួល​បាន​ឱកាស​ការងារ​ថ្មី។ គ្រូ​បណ្តុះបណ្តាល​ក្នុង​គម្រោង​នេះ ក៏​នឹង​ត្រូវ​ទទួល​បាន​ការ​បំពាក់បំប៉ន​ជំនាញ​ផង​ដែរ។​

« GIZ ចង់​វិនិយោគ​ទៅ​លើ​ដំណោះ​ស្រាយ​ច្នៃ​ប្រឌិត​ថ្មី (innovative solutions) ដើម្បី​ចូលរួម​ជួយ​បន្ធូរ​ស្ថាន​ភាព​តាន​តឹង ដែល​លេច​ចេញ​ពី​ផល​ប៉ះពាល់​ដោយ​ឥទ្ធិពល​កូវីដ១៩  នៅ​កម្ពុជា។ DataU មាន​កំណត់ត្រា​ពី​ស្ថានភាព​របស់​សិក្ខាកាម​ទាំងអស់​ដែល​ត្រូវ​គ្នា​នឹង​គោលដៅ​របស់​យើង។ ភាព​ជា​ដៃគូ​នេះ នឹង​បង្កើត​លទ្ធផល​​ផ្ទាល់​ទៅ​កាន់​អាជីវកម្ម ​និង​សហគមន៍។ ជា​ពិសេស គឺ​ជួយ​ដល់​យុវជន​ដែល​បាត់​ការងារ​ដោយសារ​កូវីដ១៩។ គម្រោង​នេះ​នឹង​កំណត់​ពី​ ការ​ចាប់​ផ្តើម​នៃ innovation និង ឱកាស​រីក​ច្រើន​ថ្មី​មួយ​ទៀត​សម្រាប់​ខេត្ត​សៀមរាប»។ នេះ​បើ​តាម​លើក​ឡើង​ដោយ​លោក Makosch, Moritz ទីប្រឹក្សាភិបាល GIZ ។

«DataU គឺ​ជា​ស្ថាប័ន​ឯកទេស​លើ​វិស័យ​ឌីជីថល Cambodia’s Digital Talent ដែល​មាន​បទពិសោធន៍​លើស​ពី ២ឆ្នាំ និង​ត្រូវ​បាន​ស្គាល់​លើ​ការ​ផ្ដល់​ជូន​នូវ​វគ្គ​បណ្តុះ​បណ្តាល world-class Data Science ។ DataU មាន​គោល​ដៅ​ចង់​ប្រែ​ក្លាយ​កម្ពុជា ទៅ​ជា​មជ្ឈមណ្ឌល​​វិទ្យាសាស្ត្រទិន្នន័យ​មួយ​កម្រិត​អន្តរជាតិ។ ឆ្លើយ​តប​នឹង​គោលដៅ​នេះ យើង​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ក្នុង​ការ​នាំ​យក​នូវ​ចំណេះ ជំនាញ​ឌីជីថល​ដើម្បី​បំពេញ​សមត្ថភាព​សិក្ខាកាម​របស់​យើង។ ​យើង​កំពុង​ឆ្ពោះ​ទៅ​កាន់​គោល​ដៅ​មួយ​នេះ ក្នុង​កិច្ច​សហការ​ជាមួយ GIZ ដែល​ជា​ដៃគូ​ដែល​មាន​ចក្ខុវិស័យ​ដូចគ្នា ចង់​ឃើញ​​ការ​រីក​ចម្រើន​ថ្មី​នៅ​កម្ពុជា។ DataU បង្កើត​​​អត្រា​ទទួល​បាន​ការងារ ១០០% សម្រាប់​សិក្ខាកាម។ យើង​ក៏​ទទួល​បាន​ការ​គាំទ្រ​ពី Phillip Bank, UK Innovation Fund & our clients Wing, Amret Microfinance, Bongthom, Ezecom & Cellcard »។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី លោក Joseph Telfer , Managing Partner DataU

ព័ត៌មានលម្អិត និង​ ដាក់​ពាក្យ​ចូលរួម​វគ្គ​បណ្តុះ​បណ្តាល​នេះ សូមទាក់ទង់ Email: ioni@mekongbigdata.com

ណារីតា