មក​មើល​ តាញ់​ មករា​ ឡើង​ទៅ​វ៉ៃ​ទម្ងន់​ ៦៣,៥​ ប៉ះ​ យ៉េន​ ឌីណា​ ចាក់​ជង្គង់​គ្នា​ពេញៗ​

  • 2021-03-31 07:53:57
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​ តាញ់​ មករា​ ជា​អ្នក​ប្រដាល់​ជំនាន់​ក្រោយ​ ហើយ​ជា​ទូទៅ​លេង​ត្រឹម​ ៥៧​ ឬ​ ៦០​គីឡូក្រាម​ប៉ុណ្ណោះ​នា​ពេល​កន្លង​ទៅ។​ ដោយ​ឡែក​សម្រាប់​ការ​ប្រកួត​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ​ ២០២០​ ដែល​លើក​មក​ប្រកួត​ដើម​ឆ្នាំ​ ២០២១​ ប៉ុន្មាន​ខែ​មុន​នេះ​គេ​ឃើញ​ កូន​សិស្ស​លោក​ ធន់​ សុភា​ ខាង​លើ​ឡើង​ទម្ងន់​ ៦៣,៥​ វិញ​ដោយ​ប៉ះ​វគ្គ​ជម្រុះ​ជា​មួយ​ យ៉េន​ ឌីណា​ ទៀត​ផង។​

អ្វី​ដែល​ជា​ការ​ចាប់​អារម្មណ៍​នោះ​គឺ​ តាញ់​ មករា​ មិន​ខ្លាច​ញញើត​កីឡាករ​ចាស់​វស្សា​ យ៉េន​ ឌីណា​ នោះ​ឡើយ​ពោល​ចេញ​កណ្ដាប់​ និង​ស្នៀត​ចាក់​ជង្គង់​អស់​ៗ​តែ​ម្ដង។​ យ៉ាងណា​ការ​ប្រកួត​បញ្ចប់​ពេញ​៥ទឹក​នោះ​គឺ​ តាញ់​ មករា​ ចាញ់​ពិន្ទុ​ យ៉េន​ ឌីណា​ ធ្លាក់​ចេញ​ពី​ការប្រកួត​ជើងឯក​ថ្នាក់​ជាតិ​នៅ​នោះ។​ ចំណែក​ ឌីណា​ វិញ​បន្ត​ដំណើរ​របស់​ខ្លួន​រហូត​ឈ្នះ​មេដាយ​មាស​ ថ្នាក់​ជាតិ​ ២០២០​ លើ​ប្រភេទ​ទម្ងន់​ ៦៣,៥គីឡូក្រាម​នៅ​ស្តាត​ចាស់៕​

អត្ថបទ៖ នួន ស៊ីណា​