នរណា​បាន ​៣ពិន្ទុ​បើក​ឆាក​ប្រកួត​ដំបូង​ពូល​ A​ វណ្ណថង​ ប៉ះ​ ឡុង​ ជិន​ មេឃា​ ប៉ះ​ វាសនា​

  • 2021-04-02 09:28:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រវាង​អ្នក​ទាំង​៤នាក់​នេះ​ ឈិត​ សេរីវណ្ណថង​ ប៉ះ​ ឡុង ​ជិន​ ម៉ឺន​ មេឃា​ ប៉ះ​ សូត្រ​​ វាសនា​ ចាប់​ផ្ដើម​ប្រកួត​ហើយ​ស្អែក​នេះ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ A ​នៃ​កម្មវិធី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​គោ​ជល់​នៅ​ CNC។​

កីឡាករ ម៉ឺន មេឃា

ដូច​ទៅ​និង​ការ​ប្រកាស​របស់​ CNC​ រួច​ហើយ​គឺ​ថ្ងៃ​សៅរ៍​សប្ដាហ៍​នេះ​ចាប់​ផ្ដើម​ប្រកួត​ដំបូង​ នៃ​ពូល​ A​ ហើយ​ដោយ​កីឡាករ​៤រូប​ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​រក​អ្នក​លេខ ​១-២​ ឡើង​ទៅ​វគ្គ​ខ្វែង។​

សម្រាប់​៤នាក់​ស្អែក​នេះ​សមាសភាព​គឺ​ល្អ​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង​ ពោល​មាន​អ្នក​ខ្លះ​ធ្លាប់​ប៉ះ​គ្នា​រួច​ហើយ​ផង​ដែរ។​ យ៉ាង​ណា​មាន​តែ​រង់ចាំ​មើល​ស្អែក​ម៉ោង​៦ល្ងាច​នៅ​សង្វៀន​ CNC​ ប៉ុណ្ណោះ​នរណា​បាន​៣ពិន្ទុ​ដំបូង​នេះ៕​

កម្មវិធី​ប្រកួត​ស្អែក (រូបភាព​ផេក Sport Zone)

អត្ថបទ៖ នួន ស៊ីណា​