៣ លើក​នេះ​ធ្វើឱ្យ Facebook ខ្មាសគេមិនស្ទើរ​​!

  • 2021-04-08 03:21:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីថ្ងៃទី៣ ខែមេសា កន្លងទៅទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ហ្វេសប៊ុកច្រើនជាង ៥៣៣ លាននាក់ត្រូវបានផ្សព្វផ្សាយលើវេទិកាហេគ័រតាមប្រព័ន្ធអ៊ីនធឺណេតជាសាធារណៈ។ ក្រៅពីរឿងអាស្រូវនេះ Facebook ក៏បន្សល់ស្លាកស្នាមដ៏គួរឱ្យអាម៉ាសបន្ថែមទៀត ៣ លើក​ដូចខាងក្រោម៖

១. អ្នកនាំពាក្យ Facebook ប្រើ Twitter ជាលេសដោះសារ នៅថ្ងៃដែលទិន្នន័យដ៏ច្រើនបានលេចធ្លាយ លោក Liz Bourgeois បានប្រើបណ្ដាញសង្គម Twitter ដែលជាគូប្រកួតប្រជែងដ៏ធំ ដើម្បីបង្ហោះសារឆ្លើយតបដោះសារទៅបញ្ហាខាងលើ។

ក្នុងសារនោះមានសេចក្ដីថា បញ្ហាលេចធ្លាយទិន្នន័យទាំងនោះ គឺវាពាក់ព័ន្ធនឹងករណីចាស់ដែលបានរាយការណ៍តាំងពី ឆ្នាំ២០១៩ មកម៉្លេះ ហើយពួកគេបានដោះស្រាយវារួចតាំងពី ខែសីហា ឆ្នាំ២០១៩ មកម៉្លេះ។

២. Mark Zuckerberg លេចធ្លាយទិន្នន័យផ្ទាល់ខ្លួនជាសាធារណៈ ក្នុងចំណោមទិន្នន័យលេចធ្លាយរបស់ Facebook ទាំង ៥៣៣ លាននាក់ ទិន្នន័យរបស់ Mark ដែលជា CEO Facebook ក៏មិនរួចខ្លួនផងដែរ។

ទិន្នន័យរបស់ Mark ដែលលេចធ្លាយរួមមាន ឈ្មោះរបស់គាត់ លេខទូរសព្ទ ទីតាំងដែលស្ថិតនៅ ព័ត៌មានលម្អិតពីអាពាហ៍ពិពាហ៍ ថ្ងៃខែឆ្នាំកំណើត និង Facebook user ID នេះបើយោងទៅតាមសារព័ត៌មាន The Sun។

៣. Mark Zuckerberg ប្រើកម្មវិធីផ្ញើសារ Signal បន្ទាប់ដឹងថាលេខទូរសព្ទរបស់ Mark បានលេចធ្លាយជាសាធារណៈ លោក Dave Walker ដែលជាអ្នកចម្រៀងរបស់អង់គ្លេស បានកត់លេខនោះទុក ហើយចូលទៅកម្មវិធីផ្ញើសារ Signal ឃើញថា Mark Zuckerberg ពិតជាមានគណនីនៅក្នុងកម្មវិធី Signal ពិតប្រាកដមែន។

ការដែលបុគ្គលកំពូលរបស់ Facebook មានគណនីនៅក្នុងកម្មវិធីដទៃ ធ្វើឱ្យមហាជនលើបណ្ដាញសង្គម Twitter សើចចំអកយ៉ាងច្រើនផងដែរ៕

ប្រភព៖ Zing   ប្រែ​សម្រួល៖ កុសល

អត្ថបទពេញនិយម