គ្រូ Granada ​៖​យប់​នេះ ​យើង​ប្រកួត​ជាមួយ​យក្ស​ហើយ

  • 2021-04-08 08:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ


​ក្រុម Granada ​នឹង​ត្រូវ​ប្រកួត​ជាមួយ​ក្រុម​បិសាច​ក្រហម Manchester United នៅ​ម៉ោង​២​រំលង​អាធ្រាត្រ ​សម្រាប់​ការ​ប្រកួត​ពាន​រង្វាន់ Europa League ​នៅ​រាត្រី​នេះ​។

​មុន​ការ​ប្រកួត​ខាង​លើ​ចាប់​ផ្ដើម លោកDiego Martínez ​គ្រូ​បង្វឹក​ក្រុម Granada ​បាន​និយាយ​ថា​៖ “ប្រសិន​បើ​យើង​គិត​ច្រើន​ពេក ​យើង​មិន​គួរ​ចេញ​មុខ​ទៅ​ប្រកួត​នោះ​ទេ ​ហើយ​យើង​ដឹង​ហើយ​ថា​យើង​នឹង​ជួប​ជាមួយ​ក្រុម​យក្ស​មួយ។ ដូច្នេះ​អ្វី​ដែល​យើង​ត្រូវ​លើក​ទឹក​ចិត្ត​ខ្លួន​ឯង​នោះ គឺ​ត្រូវ​លេង​ជា​ក្រុម​ឱ្យ​បាន​ល្អ​បំផុត។ ​មាន​ពេល​១៨០​នាទី​និង​ម៉ោង​ថែម​ទៀត ​សម្រាប់​ការ​ប្រកួត​ប្រជែង​នេះ។ ​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន​ល្អ​បំផុត”។

​រំលឹក​ថា Granada ​របស់​អេស្ប៉ាញ ​លេង​នៅ​លីគ​មិន​បាន​ល្អ​ប៉ុន្មាន​នោះ​ទេ ខណៈ​ដែល​៣​ប្រកួត​ចុង​ក្រោយ​របស់​គេ​វិញ​ក៏​ចាញ់​ទាំង​៣​ប្រកួត​ផង​ដែរ។ ​បច្ចុប្បន្ន​នេះ ពួកគេ​កំពុង​ឈរ​នៅ​លេខ​៩​ឯ​ណោះ​ក្នុង​លីគ La Liga ​។ ​ឡើង​មក​វគ្គ​៨​ក្រុម​ចុង​ក្រោយ​នេះ ​ដោយ​ឈ្នះ Molde ​ក្នុង​លទ្ធផល ៣-២។ ​

ដោយ​ឡែក​បើ​ងាក​ទៅ​មើល​ក្រុម Man Utd ​វិញ ​ហាក់​ធ្វើ​បាន​ល្អ​ច្រើន។ ​ពួកគេ​ឈរ​នៅ​លេខ​២​ក្នុង​លីគ ​ហើយ​នៅ​ក្របខណ្ឌ Europa League ​នេះ​វិញ ​ឡើង​មក​ដោយ​យក​ឈ្នះ​លើ​ក្រុម​ខ្លាំង​អ៊ីតាលី ២-១៕

ប្រភព៖ Dailymail   អត្ថបទ៖ ប្រុស យុទ្ធ