ស្ថានភាពស្ពានច្បារអំពៅពេលនេះ កំពុងកកស្ទះខ្លាំង រើខ្លួនមិនរួច ខណៈជិតដល់ម៉ោងបំរាមគោចរ

  • 2021-04-08 12:02:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នាព្រលប់ថ្ងៃទី ៨ មេសា ២០២១ នេះ ស្ថានភាពនៅស្ពានព្រះមុនីវង្ស កំពុងតែមានការកកស្ទះខ្លាំង ។ នេះបើតាមរូបភាពមួយចំនួន ដែល Sabay ទទួលបានពីប្រជាពលរដ្ឋ ដែលកំពុងធ្ចើដំណើរនតំបន់នោះ ។ ស្របពលដែលស្ថានភាពកំពុងកកស្ទះខ្លាំង ទៅមុខមិនបាន ទៅក្រោយក៏មិនរួច ឯម៉ោងបំរាមគោចរក៏ជិតមកដល់ យ៉ាងណាមិញ សង្ឃឹមថានឹងមានការជួយសម្រួលពីសំណាក់មន្ត្រីនគរបាលចរាចរណ៍ ដើម្បីឱ្យប្រជាពលរដ្ឋបានទៅដល់គេហដ្ឋានដោយសុវត្ថិភាព ។

សូមបញ្ជាក់ថា សាលារាជធានីភ្នំពេញ បានចេញសេចក្ដីជូនដំណឹងមួយ កាលពីថ្ងៃទី ៧ មេសា ២០២១ នេះ ថា ដំណើរការជួសជុលកម្រាលស្ពាន ដោយត្រូវកាយបកកៅស៊ូចាស់ចេញ រួចអ៊ុតកៅស៊ូថ្មី ដែលការងារនេះចាំបាច់ត្រូវបិទ ចរាចរលើស្ពានព្រះមុនីវង្សចាស់ជាបណ្តោះអាសន្នរយៈពេល០៣ថ្ងៃ ចាប់ពីម៉ោង ០៨:០០នាទីព្រឹកថ្ងៃទី ០៨ ខែ មេសាដល់ថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២១។ ផុតរយៈពេលនេះនឹងបើកចរាចរលើស្ពានព្រះមុនីវង្សចាស់ជាធម្មតាឡើងវិញ ៕

អត្ថបទ៖ MC Chandarareth