នរណា​បាន៣ពិន្ទុ​បើក​ឆាក​ប្រកួត​ដំបូង​ពូល​ B វេង​ សុភ័ក្រ​ តាញ់​ មករា​

  • 2021-04-09 03:14:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ប្រកួត​សន្សំ​ពិន្ទុ​ពូល​ B​ បាន​ឈាន​មក​ដល់​ហើយ​ស្អែក​នេះ​កម្មវិធី​ឆ្ពោះ​ទៅ​ដណ្ដើម​ខ្សែក្រវាត់​ទម្ងន់​ ៦០​គីឡូក្រាម​រវាង​ វេង​ សុភ័ក្រ​ ប៉ះ​ តាញ់​ មករា​ និង​មួយ​គូ​ទៀត​ ឡុង​ ឡា​ ប៉ះ​ សោម​ វិឆ័យ​ លើ​សង្វៀន​ CNC។​

កីឡាករ វេង​​ សុភ័ក្រ

ក្នុង​ពូល​ B​ វេង​ សុភ័ក្រ​ រាង​លើ​គេ​បន្តិច​ទាំង​ក្បាច់​ស្នៀត​ និង​បទពិសោធ​ ខណៈ​ តាញ់​ មករា​ សោម​ វិឆ័យ​ និង​ ឡុង​ ឡា​ គឺ​ប្រហាក់ប្រហែល​គ្នា។​ យ៉ាង​ណា​ការ​ប៉ះ​គ្នា​រវាង​ សុភ័ក្រ​ និង​ មករា​ អាច​នឹង​តានតឹង​ដែរ​ព្រោះ​វគ្គ​លេង​ខ្សែក្រវាត់​បែប​នេះ​ម្នាក់ៗ​សុទ្ធតែ​ត្រៀម​ខ្លួន​បាន​ល្អ​ ឬ​ពិសេស​លើស​ការ​ប្រកួត​ធម្មតា។​

កីឡាករ តាញ់ មករា

មាន​តែ​រងចាំ​មើល​ប៉ុណ្ណោះ​នរណា​នឹង​ទទួល​បាន​៣ពិន្ទុ​ខ្លះ​រវាង​កីឡាករ​ទាំង​៤នាក់​ខាង​លើ​នៃ​វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូល​ B​ នេះ។​ អ្នក​ឈ្នះ​បាន​៣​ពិន្ទុ​ រី​ឯ​អ្នក​ចាញ់​ទទួល​បាន​១ពិន្ទុ។​ ការ​ប្រកួត​នេះ​នឹង​ចាប់​ផ្ដើម​នៅ​ល្ងាច​ថ្ងៃ​សៅរ៍​ ទី១០​ មេសា​ ២០២១​ ចាប់​ពី​ម៉ោង​ ៦ល្ងាច​តទៅ​នៅ​ CNC៕​

កម្មវិធីប្រកួត (រូបភាព Sport Zone)

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទថ្មី