អ្នកវិទ្យាសាស្រ្តអាមេរិចភ្ជាប់ខួរក្បាលមនុស្សតាម Wireless ទៅប្រព័ន្ធកុំព្យូទ័រលើកដំបូងបង្អស់
- 2021-04-12 05:20:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកវិទ្យាសាស្រ្តអាមេរិចភ្ជាប់ខួរក្បាលមនុស្សតាម Wireless ទៅប្រព័ន្ធកុំព្យូទ័រលើកដំបូងបង្អស់
ចន្លោះមិនឃើញ
ក្រុមអ្នកវិទ្យាសាស្ត្រសញ្ជាតិអាមេរិច បានចុះផ្សាយស្នាដៃថ្មីរបស់ខ្លួនឲ្យពិភពលោកបានដឹងអំពី វិធីសាស្រ្តភ្ជាប់ខួរក្បាលមនុស្សតាមរយៈ Wireless ទៅប្រព័ន្ធកុំព្យូទ័រមិនប្រើខ្សែភ្ជាប់អ្វីទាំងអស់ជា លើកដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រវេជ្ជសាស្ត្រសម័យទំនើប។
ក្រុមអ្នកវិទ្យាសាស្ត្រនោះមានឈ្មោះថា BrainGate រៀបរាប់ក្នុងសំណេររបស់ខ្លួនដូច្នេះថា ពួកគេបានឲ្យបេក្ខជនស្ម័គ្រចិត្ត២រូបភេទប្រុសម្នាក់អាយុ ៣៥ ឆ្នាំនិងម្នាក់ទៀតអាយុ ៦៣ ឆ្នាំក្នុងនោះអ្នកដែលគេរំលេចឲ្យដឹងមានឈ្មោះថា លោក John Simeral អាយុ ៦៣ឆ្នាំ។
អំឡុងពេលធ្វើតេស្តនោះ បេក្ខជនទាំងពីរសុទ្ធតែមានភ្ជាប់ឧបករណ៍ហើយអាចមានលទ្ធភាព បញ្ជាវាយអត្ថបទ និងបញ្ជាតម្រង់ ឬចុចមុខងារផ្សេងៗលើប្រព័ន្ធ (piont and click accuracy) ហើយថែមទាំងបន្តប្រើប្រាស់ប្រព័ន្ធខាងលើនេះដល់ទៅ ១ថ្ងៃពេញនៅផ្ទះ។ បន្ទាប់មកក្រោយបញ្ចប់ការសាកល្បង Brains signals ត្រូវប្រមូលផ្តុំជារបាយការណ៍ទៅប្រព័ន្ធកុំព្យូទ័រ។ អាចនិយាយបានថាវិធីសាស្រ្តនេះជាបច្ចេកទេសថ្មីជាងគេបំផុតមិនធ្លាប់មានពីមុនមក ។
អស់ជាច្រើនឆ្នាំមកហើយកន្លងមកមាន ក្រុមអ្នកវិទ្យាសាស្ត្រជាច្រើនប្រទេសដូចជា អូស្ត្រាលី, ជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែសិក្សាស្រាវជ្រាវលើប្រធានបទភ្ជាប់ ខួរក្បាលមនុស្សទៅកុំព្យូទ័រ ដោយប្រើខ្សែនិងពិសោធន៍លើសត្វស្វា ក្នុងគោលបំណងរកវិធីសាស្រ្តវរជ្ជសាស្រ្តព្យាបាលឆាប់រហ័សដូចជា ជំងឺមហារីក ជាដើម។
អ្វីដែលគេចាប់អារម្មណ៍ខ្លាំង គម្រោងរបស់ក្រុមអ្នកវិទ្យាសាស្រ្ត BrainGate ខាងលើ អាចសម្រេចស្នាដៃបាន បន្ទាប់ពីការប្រកាសក្ដែងៗរបស់ក្រុមហ៊ុន Neuralink ដែលមានលោក Elon Musk ជានាយកប្រតិបត្តិមួយរូបដែរ បានប្រកាសពិសោធន៍ជោគជ័យលើសត្វស្វា ដោយឲ្យវាប្រើខួរក្បាលបញ្ជាលេងវីដេអូហ្គេមវាយកូនប៉ុងលើអេក្រង់កាលពី ២ ខែមុន ក៏ប៉ុន្តែពួកគេមិនទាន់ជោគជ័យលើការតេស្តមនុស្សនៅឡើយនោះទេ។
Neuralink គឺជាក្រុមហ៊ុន start-up ដែលសិក្សាលំអិតពីបន្ទះឈីបដាក់ក្នុងខួរក្បាលឬហៅថា brain chip ៕
ទស្សនាវីដេអូខាងក្រោម៖
ទស្សនាស្វាលេងវីដេអូហ្គេម MindPong ផលិតដោយ Neuralink៖