ប្រាប់ពីទំនាយជោគជតារាសី នៃអ្នកកើត ឆ្នាំឆ្លូវ ពង្សមនុស្សប្រុស

  • 2021-04-12 11:39:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកកើតឆ្នាំឆ្លូវពង្សមនុស្សប្រុស នាមជាសត្វគោធាតុដី ទន្សាកំណើតនៅច្ងៃចន្ទ សិរីធ្លាក់មកពីមាត់ព្រះហ្ម មូលព្រលឹងនៅដើមត្នោត។ លោកគួរយកក្រណាត់ព្រែពណ៌តាមថ្ងៃកណ្ដើតទៅរុ(ដណ្ដប់) ឲ្យដើមត្នោតដើម្បីជាសិរីមង្គលដល់ជតាជិវិតរបស់ខ្លួន។

មនុស្សកើតឆ្នាំនេះរមែងជាមនុស្សមានគំនិតប្រាជ្ញាវៀងវៃ សំដីនិយាយមុះមុត មានគេគោរពកោតក្រែងច្រើនជាមនុស្សមានចិត្តបុណ្យកុសល ចូលចិត្តជួដោះស្រាយទុក្ខអ្នកមានអាសន្ន មាននិស្ស័យសុភាពទន់ភ្លន់តែមិនសូវអើពើនិងញាតិសន្តាន ឆ្លាតខាងនិយាយថ្លុកកំប្លែងឆេវឆាវឆាប់ខឹងតែឆាប់បាត់ រញាំរញ៉ូវ ពេញចិត្តក្នុងកាម្មារមណ៍ បងប្អូនញាតិមិត្តពឹងពាក់ពុំសូវបាន។ កាលពីនៅក្មេងលំបាកវេទានច្រើនតែនិរាស្ត្រចាកចោលស្រុកកំណើតនិងឪពុកម្ដាយ ទៅនៅទីឆ្លាយលុះដល់វ័យចាស់ទៅទើបមានបានសម្បូរណ៍ហូរហៀរទៅដោយភោគទ្រព្យ និងខ្ញុំកំដរបរិវារ។

មុខរបរដែលស័ក្ដិសមជាងគេសម្រាប់មនុស្សកើតឆ្នាំឆ្លូវនេះគឺ៖ ពេទ្យ មេធាវី ឬការងាររដ្ឋការដែលទាក់ទងទៅនឹងផ្នែករដ្ឋបាល បើធ្វើស្រែចមការការងារដែលយកកម្លាងំងកាយទៅប្ដូរច្រើនតែពុំសូវបានផលល្អ បើសេព្វគប់សមណៈនិងមានកិត្តិសព្ទល្អ៕

អត្ថបទដោយ ៖ Su In