សង្ក្រាន្តនឹងចូលមកដល់ទៀបភ្លឺនេះហើយ ឥឡូវមើលតារាល្បីៗខ្មែរតែងជា "មណ្ឌាទេវី"
- 2021-04-13 07:04:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សង្ក្រាន្តនឹងចូលមកដល់ទៀបភ្លឺនេះហើយ ឥឡូវមើលតារាល្បីៗខ្មែរតែងជា "មណ្ឌាទេវី"
ចន្លោះមិនឃើញ
សង្ក្រាន្តនឹងចូលមកដល់នៅវេលាម៉ោង ០៤:០០នាទី ទៀបភ្លឺ ថ្ងៃពុធ ៣កេីត ខែពិសាខ ត្រូវនឹងថ្ងៃទី១៤ ខែមេសា គ្រិស្តសករាជ ២០២១ ដែលឆ្នាំថ្មីប្រពៃណីជាតិខ្មែរយើង ស្របពេលប៉ុន្មានថ្ងៃនេះ គេឃើញតារាស្រីខ្មែរស្អាតៗ ល្បីៗ២នាក់បានតែងខ្លួនធ្វើជាទេវតាឆ្នាំថ្មី "មណ្ឌាទេវី" យ៉ាងស្រស់ស្អាតរៀងៗខ្លួន។
តារាស្រីខ្មែរ ២ដួង ដែលបានតុបតែងខ្លួនធ្វើជាទេវតាឆ្នាំថ្មី ដើម្បីអបអរ និងទទួលទេវតាឆ្នាំថ្មីនេះ មានអ្នកនាង ពេជ្រ សូលីកា និងកញ្ញា សេង រដ្ឋា ជាអតីត Miss Grand Cambodia 2020។ ទាំងពីរនេះ សុទ្ធជាតារាវ័យក្មេង ស្រស់ស្អាត និងមានប្រជាប្រិយរបស់កម្ពុជា។ ពួកគេពិតជាមានភាពស្រស់ស្អាតរៀងខ្លួន បន្ទាប់ពីបានតុបតែងធ្វើជាព្រះនាង មណ្ឌាទេវី។
ព្រះនាមមណ្ឌាទេវី ជាបុត្រីទី៤ នៃកបិលមហាព្រហ្ម គង់នៅចាតុម្មហារាជិកា ទ្រង់អម្ពរពស្ត្រា ពណ៌អន លម្អនូវព្រះកាណ៌ដោយ សៀតផ្កាចម្ប៉ា អាភរណៈ ទ្រង់ពាក់កែវពិទូរ្យ (ពេជ្រភ្នែកឆ្មា) ទ្រង់អាវុធ ព្រះហស្តស្តាំទ្រង់អញ្ជុល (ម្ជុល) ព្រះហស្តឆ្វេងទ្រង់យដ្ឋិ (ឈេីច្រត់) មានអាការ: គង់ផ្ទំបិទព្រះនេត្រនិន្ទ្រាលង់លក់លើខ្នងគទ្រភ: (សត្វលា) ជាពាហន:យាន។ ព្រះនាង នាងយាងចុះមកគ្រប់គ្រងថែរក្សារាល់ជីវិតក្នុងឋានកណ្ដាលឲ្យមានភាពសុខសាន នាវេលាទៀបភ្លឺយប់នេះ។
ឥឡូវតោះ ទស្សនាសិល្បការិនីដ៏ស្រស់របស់យើងទាំងពីរ៖