ត្រៀមៗ! កម្មវិធីប្រកួតដើរម៉ូដដ៏កក្រើកប្រចាំ២០២១ Cambodia Queen of the Catwalk នឹងមក ដល់ឆាប់ៗនេះ

  • 2021-04-13 07:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពាក់កណ្ដាលឆ្នាំ២០២១នេះ កម្មវីធីប្រកួតដើរម៉ូដដ៏ធំ Cambodia Queen of the Catwalk ដែលពុំធ្លាប់មានក្នុងប្រទេសកម្ពុជា នឹងលេចរូបរាង ក្រោមស្នាដៃស្ថាបនិកលោក Oliva Kong ដែលជាកំពូលអ្នកច្នៃម៉ូដ និង​ជា​គ្រូ​បង្វឹក​ដើរ​ម៉ូដ​ដ៏​ល្បីឈ្មោះប្រចាំប្រទេសកម្ពុជា។

កម្មវិធី​នេះ នឹង​មាននៃម៉ូដសំលៀក​បំពាក់ស្អាតៗ ប្លែកៗជា​ច្រើនសម្រាប់តារាល្បីៗជាច្រើនដួងស្លៀក​នៅ​ក្នុង​ព្រឹត្តិការណ៍​ទាំង​មូល។

Cambodia Queen of the Catwalk គឺជាកម្មវីធីប្រកួតដើរម៉ូដធំមួយដែលពុំធ្លាប់មានក្នុងប្រទេសកម្ពុជា គ្រោង​នឹងចាប់​ផ្ដើម​ប្រកួតវគ្គទី១ជម្រុះបេក្ខនារី១០០នាក់ដំបូង​នៅ​ពាក់​កណ្ដាលខែក្រោយ។ ការ​ប្រកួត​នឹងយកត្រឹម៣០នាក់ ព្រម​ទាំង​បន្តជម្រុះយក១៥នាក់ចុង ក្រោយចូលរួមប្រកួតបន្ត។

ចុង​ក្រោយ មាន​តែបេ្ខនារី២រូបប៉ុណ្ណោះ នឹង​ត្រូវ​ជ្រើសរើស​ទៅប្រកួតថតរូបបន្តនៅប្រទេស អ៊ីតាលី ដែលមានការចូលរួមពីគណកម្មកា អ្នកច្នៃម៉ូដអាជីពជនជាតិអ៊ីតាលី។ ក្នុង​ចំណោម​នោះ បេក្ខនារី មួយរូបប៉ុណ្ណោះនឹង ក្លាយជាម្ចាស់ជយលាភីលេខ១ប្រចាំកម្មវិធី Cambodia Queen of the Catwalk ។

តាម​លោក Oliva Kong ដែលជា​ស្ថាបនិក Cambodia Queen of the Catwalk បានបញ្ជាក់ផងដែរថា សម្រាប់ម្ចាស់ជយលាភី នឹងទទួលបានពានរង្វាន់គាប់ចិត្ត ថែមទាំងមាន ឱកាសក្លាយជាគ្រូបង្ហាញដើរម៉ូដក្នុងក្រុមហ៊ុនលោកផ្ទាល់ នឹងមានឱកាសថតខ្សែភាពយន្ដធំៗថែម​ទៀត។ កាន់​តែ​ពិសេសនោះ Oliva Kong បញ្ជាក់ថា ”សម្រាប់ម្ចាស់ជ័យលាភី ខ្ញុំនឹងត្រៀមនាំគាត់ចូលរួមប្រកួតកម្មវីធីធំៗផ្សេងទៀតផងដែរ”។

សម្រាប់លក្ខខណ្ឌចូលរួមប្រកួត គ្រាន់តែបេក្ខនារីទាំងអស់មានអាយុចាប់ពី ១៦-២៧ឆ្នាំ កម្ពស់ចាប់ពី ១.៦៥សង់ទីម៉ែត្រ ចំពោះតារាម៉ូដែលអាជីពដែលពុំមានជាប់កុងត្រា ក៏អាចចូលរួមប្រកួតបានផងដែរ។ កម្មវីធីប្រកួតដើរម៉ូដដ៏កក្រើក Cambodia Queen of the Catwalk នឹងបង្ហាញមុខមាត់ជាផ្លូវការក្នុង ពេលឆាប់ៗនេះបន្ទាប់ពីជំងឺកូវីដមានការ ថមថយពោលគឺអាចលេចរូបរាងនៅដើមខែក្រោយនេះតែម្ដង ប្រសិន​អ្វី​ៗ​វិល​មក​រក​ភាព​ល្អ​ប្រសើរវិញឆាប់៕

អត្ថបទ៖ Pav SreyPich

អត្ថបទពេញនិយម