ទេពធីតាឆ្នាំថ្មី ព្រះនាងមណ្ឌាទេវី សោយ "សប្បិ"​ ប្រែថាទឹកដោះថ្លា​ តែបើពិបាករកយើងអាចប្រើវិធីនេះជំនួស

  • 2021-04-13 08:02:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារៀងរាល់ឆ្នាំ​ ពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិគឺជាបុណ្យដ៏ធំមួយមិនថាតែនៅកម្ពុជា​នោះទេ រីឯប្រទេសជិតខាងមួយចំនួនទៀត​ ក៏តែងប្រារព្ធនូវពិធីបុណ្យចូលឆ្នាំថ្មីនេះ​ ទៅតាមបែបបទ​ លាយនឹងជំនឿផ្សេងៗគ្នា​។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ​ ព្រះនាមទេវតា​ថ្មី​ ដែលជាទេព​នៃសិរីសួស្តី​ ក្នុងឆ្នាំថ្មីនោះ​គឺជាតួអង្គសំខាន់បំផុតដូចៗគ្នា។

ផ្អែកទៅតាមជំនឿ​ ទំនាយនៃព្រះស្ងោយ​ ទំនាយព្រះភិរុណ ទំនាយការធ្វេីស្រែចម្ការ​ និងទំនាយផ្សេងៗទៀត​សុទ្ធសឹងតែសំដែងអំពីភោគផលដែលនឹងសម្រេចបាន។ ជាក់ស្តែងក្នុងឆ្នាំថ្មីនេះ​ គឺពិធីបុណ្យចូលឆ្នាំថ្មី​ ឬហៅថាថ្ងៃមហាសង្ក្រាន្តនឹងប្រារព្ធធ្វេីនៅនាថ្ងៃពុធ​ ៣​កេីត​ ខែពិសាខ​ ឆ្នាំឆ្លូវ​ ដែលត្រូវនឹងថ្ងៃទី១៤​ ខែមេសា​ គ្រិស្តសករាជ២០២១​ វេលាម៉ោង​ ៤:០០នាទីទៀបភ្លឺ​។

យោងទៅតាមពេលវេលានេះ​ យេីងក៏អាចកំណត់នូវ ព្រះនាមទេពធីតាសង្ក្រាន្ត​ អាការ:​ និងព្រះស្ងោយទេវតាបាន​ទៅតាមក្បួនតម្រាពីបរមបុរាណជាក់ប្រាកដ​។ "សប្បិ"​ ប្រែថាទឹកដោះថ្លា​ គឺជាក្រយាព្រះស្ងោយរបស់ទេព្តាឆ្នាំថ្មី​ ឆ្នាំឆ្លូវ​ ព្រះនាមមណ្ឌាទេវី។ ការបែងចែករសទឹកដោះទាំងប្រាំ​ មានជាអាថ៌​ "ទឹកដោះថ្លា"​ គឺពិតជាមានអត្ថន័យដ៏វិសេសវិសាលណាស់​ ពោលគឺជាប្រស្នានៃការ​ "ដឹងនូវឧបការគុណ​របស់មាតា"​ ។

ទឹកដោះថ្លាគឺជាឈាមជ័រដែលចេញចាកពីទ្រូងម្តាយ​តាំងអំពីកំណេីតកូនរាល់ៗរូប ។ ការដឹងគុណ​ និងការតបស្នងនូវឧបការគុណនោះគឺជាកាតព្វកិច្ចនៃកូនគ្រប់រូប​ ព្រោះលោកជាបុគ្គលដំបូងដែល​ផ្តល់កំណេីត​ ផ្តល់នូវរូបរាង្គ​ ផ្តល់នូវការថ្នាក់ថ្នម​ ដ៏ប្រសេីរដែលឥតមាន​បុគ្គលណាប្រដូចស្មេីបាន​។ ការចិញ្ចឹមបីបាច់​ ការផ្គត់ផ្គង់​ រក្សាគ្រង​ និងការបង្ហាត់បង្ហាញ​ទាំងប៉ុន្មាន​ គឺលោកជាអ្នកផ្តល់ឱ្យអ្នកមុនគេ​ រហូតដល់សូម្បីព្រះអរហន្តក៏គង់ចាត់ទុក​ អ្នកម្តាយ​ លោកឪពុកថាជាព្រះក្នុងផ្ទះ​...​ កូនណាសំពះ​ មាតាបិតា​ដែលជាព្រះកន្លោង​ គឺកិរិយាសំពះព្រះដ៏ឧត្តមក្រៃលែងនោះឯង​​។

តាមការពន្យល់របស់ សាមណេរ​ លី​ ប្រផ្នូលក្នុងឆ្នាំនេះ​ គឺសំដៅដល់ការលេីករក្សា​ ការលេីកតម្កេីងនូវគុណ​ មាតា​ គ្រប់រូប​។ កូនណាដឹង​គុណមាតា​ នោះគឺជាកូនដែលតាមដោយគន្លង​ កូនណាសំពះ​បម្រេីមាតាបិតា​ កូនណាដឹកនាំម្តាយឪពុកឱ្យតាំងមាំក្នុងធម៌ កូននោះឈ្មោះថាជាអតិជាតិបុត្រ​ ជាកូនលុះដោយធម៌​ ជាកូនដែលបានតម្កល់នូវព្រះក្នុងផ្ទះ​ នោះទេវតានឹងឱ្យសព្វសាធុការពរ​បវររុងរឿងដល់កូនចៅប្រុសស្រីទាំងឡាយនោះតាំងពីឆ្នាំថ្មីចូលមកនេះ​ ឱ្យបានសុខសាន្ត​ បរិបូរដោយកម្លាំង​ ពលំ​ និងភោគទ្រព្យ​ សុខកាយសប្បាយចិត្ត​តរៀងទៅ។

យ៉ាងណា ការស្វែងរកទឹកដោះថ្លា ឬទឹកដោះម្ដាយ ជាគ្រឿងដង្វាយសម្រាប់ទេវតាមិនមែនជារឿងងាយស្រួលប៉ុន្មានទេ ហើយបើតាមការពន្យល់របស់លោកអាចារ្យ ចាស់ព្រឹទ្ធាចារ្យ គឺគេអាចយកទឹកដោះគោស្រស់ផ្សេងៗជាតំណាងបាន ពោលគឺដោយគ្រាន់តែតាំងចិត្តឲ្យបរិសុទ្ធបួងសួង នោះនឹងបានសេចក្ដីសុខ បានពរជ័យពីទេវតា ដោយព្រះអង្គមិនប្រកាន់ខឹងអ្វីនោះទេ។

មានទឹកដោះគោស្រស់ច្រើនម៉ាកលើទីផ្សារ តែ Sabay សូមណែនាំ​ទឹកដោះគោសុទ្ធ១០០% គិរីសួគ៌ ដែលផលិតចេញពីកសិដ្ឋានគិរីសួគ៌ លាតសន្ធឹងលើផ្ទៃដី ៣០០ហិចតា នៅតំបន់ភ្នំតាម៉ៅ ខេត្តតាកែវ។ ក្រៅពីមានគុណភាពល្អ ទឹកដោះគោសុទ្ធគិរីសួគ៌ ក៏កំពុង​ផ្ដល់ជូននូវប្រូម៉ូសិនពិសេស ទិញ១ ដប ថែម១ ដប ផងដែរ ដើម្បី​រួមគ្នា ជួយគ្នាក្នុងគ្រាដែលប្រជាជនកម្ពុជា កំពុងទទួល​រង​ផលប៉ះពាល់ពីកូវីដ-១៩៕

អត្ថបទ៖ សៀនហួរ