ស្ថានភាពកាន់តែមិនស្រួលឡើង លោកជំទាវ ឱ វណ្ណឌីន ចេញសារមួយទាំងព្រឹកព្រួយចិត្ត ពីអាយុជីវិតប្រជាជន

  • 2021-04-18 04:11:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្ថានភាពការរាតត្បាតវីរុសកូវីដ ១៩ នៅប្រទេសកម្ពុជា កាន់តែមានសភាពធ្ងន់ធ្ងរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ហើយការរាលដាលនេះ គឺជាការចូលរួមចំណែកពីបុគ្គលគ្រប់រូប ថាតើខ្លួនបាន ឬមិនបានអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល ក៏ដូចជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ ។

នៅព្រឹកថ្ងៃទី ១៨ មេសា ២០២១ នេះលោកជំទាវ ឱ វណ្ណឌីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងសុខាភិបាល បានចេញសារអំពាវនាវ និងក្រើនរំលឹកជាថ្មីថា៖

ឥឡូវនេះ វីរុសកូវីដ-១៩ កំពុងតែសកម្ម និងសប្បាយចិត្តក្នុងការងាករកកន្លែងដែលងាយស្រួលវាយលុកបាន នៅតាមទីតាំងប្រមូលផ្តុំមនុស្សច្រេីនដូចជាទីផ្សារ កាស៊ីណូ និងរោងចក្រ ដែលសុទ្ធសឹងតែជាកន្លែងដែលមានមនុស្សម្នាច្រេីន។ ពេលបុគ្គលបានឆ្លងវីរុសកូវីដ-១៩ នៅតាមទីតាំងទាំងនេះ ហេីយមកដល់ផ្ទះ អាចមានការចម្លងបន្តមកដល់ក្រុមគ្រួសារខ្លួន សូម្បីតែកូនតូចៗមិនថាអាយុតិច ឫច្រេីននោះឡេីយ។

ដូច្នេះ ប្រសិនបេីបងប្អូនមិនបន្តការយកចិត្តទុកដាក់អនុវត្តហ្មត់ចត់វិធានការ "៣ការពារ និង ៣កុំ និងចាក់វ៉ាក់សាំង+នៅផ្ទះជា បណ្តោះអាសន្ន" នោះទេ អាយុជីវិតបុគ្គលណាម្នាក់ ឫអាចមានច្រេីននាក់ នឹងត្រូវឆក់យកដោយសារតែជំងឺកូវីដ-១៩ ដោយងាយស្រួលហេីយ។

ត្រូវចងចាំថា "ពេលនេះ សុខភាព និងអាយុជីវិតរបស់បុគ្គល និងក្រុមគ្រួសារខ្លួន គឺពឹងផ្អែកលេីការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់ខ្លួនឯងហេីយ បេីមិនចង់មានជំងឺកូវីដ-១៩ ទេនោះ គឺត្រូវខិតខំ អត់ធ្មត់ទ្រាំការលំបាកក្នុងរយ:ពេលខ្លី ជាជាងរងនូវការលំបាកក្នុងរយ:ពេលយូរ ដោយអនុវត្តវិធានការដែល សម្តេចតេជោនាយករដ្ឋមន្ត្រី បានដាក់ចេញ ជាបន្តបន្ទាប់នេះ ជាជាងការធ្វេីដំណេីរឆ្ពោះទៅរកជ្រោះមរណ:កូវីដ-១៩ ដោយសារតែការធ្វេសប្រហែស ការផ្គេីន ឫមិនព្រមអនុវត្តតាមវិធានការដែលបានដាក់ចេញនានានេះ" ។

កាលសង្រ្គាម យេីងខ្លាចត្រូវគ្រាប់ផ្លោង នាំគ្នាជ្រកកោនក្នុងត្រង់សេ តែពេលនេះ យេីងខ្លាចវីរុសកូវីដ-១៩ ផ្លោងដាក់យេីង យេីងត្រូវនាំគ្នានៅផ្ទះ ដែលការនៅផ្ទះរបស់យេីង វាងាយស្រួលជាងការជ្រកក្នុងត្រង់សេឆ្ងាយណាស់ ហេីយសត្រូវអត់ស្រមោលកូវីដ-១៩ ពិតជាមានការលំបាក ក្នុងការស្វែងរកការវាយលុកហេីយរកយេីងមិនឃេីញទៀតផង។ សូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ សូមរួមគ្នារក្សាឱ្យមានសុខភាពល្អ ចៀសផុតពីការវាយលុកជំងឺកូវីដ-១៩ និងសូមឱ្យបានឆ្លងផុតពីគ្រោះឆ្លងវីរុសកូវីដ-១៩ ទាំងអស់គ្នា ៕

សូមអរគុណ !

អត្ថបទ៖ MC Chandarareth