តាមជំនឿមុនទិញផ្ទះសម្បែងថ្មី ដាច់ខាតកុំចោលក្បួនទាំងនេះ ទើបរស់នៅត្រជាក់ត្រជុំ

  • 2021-04-20 02:54:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផ្ទះថ្មី ជាជម្រកនៃការចាប់ផ្ដើមរស់នៅថ្មី នៃជីវិត ហើយជំនឿផ្សេងៗមុននិងទិញក៏រឿងសំខាន់ដែលត្រូវគិតគូរ ដោយខានមិនបាន។ បើធ្វើតាមក្បូនតម្រាល្អអាចទាក់ទាញថាមពលវិជ្ជមានមកចូលផ្ទះ នាំមកនូវក្ដីសុខសប្បាយ សុខុមាលភាព លុយកាក់ហូរចូល និងសុភមង្គល និងនាំមកនូវសិរីសួស្ដីដល់ក្រុមគ្រួសារទាំងមូល។

រូបតំណាង

**១. រើសយកខែថ្ងៃដែលល្អបំផុត**

ជំនឿមុនទិញផ្ទះ ឬរបស់ទ្រព្យសំខាន់ៗ ដូនតាខ្មែរតែងផ្ដាំកូនផ្ដាំចៅឱ្យរើសយកខែថ្ងៃដែលល្អបំផុតណាមួយ ។ ដោយការជ្រើសរើសថ្ងៃខែនេះ គឺតាមរយៈការរកគ្រូហោរសាស្ត្រខ្មែរ ឬ ចិន ឱ្យគន់គូរមើលជាមួយនឹងថ្ងៃខែ ឆ្នាំកំណើត បានពាលាល្អកាលណាទើប គេលៃលកកំណត់ទិញផ្ទះនោះតែម្ដង ។ ជំនឿគន់គូរមើលខែ ថ្ងៃ នេះ គេជឿថា បើរើសចំថ្ងៃល្អ ទើបរស់នៅមានសេចក្ដីសុខចម្រើន រកស៊ីមានបាន ត្រជាក់ត្រជំ ។

រូបតំណាង

២. ត្រូវមើលទីតាំង

  • ទីតាំងមាននីវ៉ូទាបជាងកម្ពស់ផ្លូវ៖ ដោយឡែកតាមក្បួនចិនវិញ គេតែងជឿងថា ផ្ទះដែលនៅក្រោមផ្លូវ អាចនឹងជួបរឿងមិនល្អ អលាភ អាចមានការរំខានយាយីពីអ្នកជិតខាង ។ ដូច្នេះមុនទិញផ្ទុះគេតែងមើលទៅលើចំណុចនេះ បើផ្ទះនោះនៅកម្ពស់ទាបជាងផ្លូវគេមិនទិញនោះទេ ទោះធូរថ្លៃយ៉ាងណាក៏ដោយ ។

  • ទីតាំងនៅចំផ្លូវរាងកោង ឬទេរ៖ គេមិនជំនឿមួយទៀតថា ផ្ទះដែលនៅចំទីតាំងផ្លូវកោង ឬទេ អាចនាំឱ្យទ្រព្យសម្បត្តិ ធនធាន មិននៅស្ថិតស្ថេរ ទោះរកបានមកប៉ុន្មានក៏មិនសល់ដែរ ។ ដូច្នេះគេតែងរកមើលទីតាំងណា ដែលមានផ្លូវត្រង់ ធំ ទូលាយ ។

រូបតំណាង

៣.មើលប្រវត្តិផ្ទះ

ក្នុងករណីបើទិញផ្ទះតពីគេត្រូវស្រាវជ្រាវប្រវត្តិឱ្យបានច្បាស់ថាតើផ្ទះនោះ ធ្លាប់មានប្រវត្តិមិនល្អ មានអ្នកធ្វើអត្តឃាត ឬមួយជាផ្ទះដែលគេបោះបង់ចោលយូរដែរឬទេ? តាមជំនឿប្រសិនបើផ្ទះនោះ បោះបង់ចោលយូរ ឬមានប្រវត្តិទាក់ទងនឹងព្រលឹងវិញ្ញាណឃុំគ្រង អ្នកទៅរស់នៅបន្តអាចនឹងជួបរឿងមិនល្អ រស់នៅមិនបានក្ដីសុខឡើយ តែបើចង់ទិញត្រូវធ្វើពិធីបណ្ដេញឧបទ្រពចង្រៃ សូត្រមន្តប្រោះព្រំសិនសឹមទៅចូលនៅ ។

៤. ពិនិត្យ បរិវេណ និង ទិស

មុនទិញផ្ទះត្រូវមើលទិស និងបរិវេណឲ្យបានល្អ ត្រូវមើលផងថាតើផ្ទះនោះនៅ កន្លែងណានៅជិតលូទឹក កន្លែងកប់សព ឬប៉ាឆា មិនគួរទិញមកឡើយ ដោយសារទីតាំងទាំងនោះ អាចនាំសំណាងអាក្រក់មកឲ្យម្ចាស់ផ្ទះ។ មួយវិញទៀត ហាម មានបង្គោលឬសសរនៅឈរចំពីមុខផ្ទះឱ្យសោះ៕

ប្រភព៖ ក្បួនតម្រាហុងស៊ុយ

អត្ថបទដោយ៖ Su In