ទំនាយជោគជតារាសីរបស់ឆ្នាំទាំង ១២នៅក្នុងឆ្នាំឆ្លូវត្រីស័ក

  • 2021-04-21 10:10:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោកអ្នកដែលកើតឆ្នាំជូន ៖ នៅក្នុងឆ្នាំនេះជាឆ្នាំដែលល្អប្រសើរសម្រាប់អ្នក។ ផលចំណេញមិនជាច្រើនណាស់ណាទេ តែជាពេលវេលាដ៏សប្បាយរីករាយសម្រាប់គ្រួសារ ហើយនឹងបានចំណេញដោយមិនដឹងខ្លួនពីព្រេងសំណាងរបស់អ្នកដទៃ។ តែគេអាចមានបញ្ហាស្មុគស្មាញខ្លះៗនៅក្នុងរឿងការងារ ហើយមានការទទួលខុសត្រូវច្រើនជាងធម្មតា។

លោកអ្នកដែលកើតឆ្នាំឆ្លូវ ៖ ជាឆ្នាំដ៏ល្អថ្វីបើគំរោងផែនការរបស់គេអាចត្រូវបានពន្យាពេលហើយមានឧបសគ្គតិចតួចកើតមានដោយមិនបានគិតជាមុន។ ជាពេលវេលាដ៏ប្រសើរសំរាប់អាពាហ៍ពិពាហ៍ ឬភាពជាដៃគូថ្មី។ នឹងមានកំណើតកូនក្នុងគ្រួសារហើយគេត្រូវចំណាយពេលច្រើនសំរាប់ក្មេងៗ។ ឆ្នាំនេះបញ្ហារបស់គេមិនធំដុំទេ តែគេអាចនឹងមានការធ្វើដំណើរ ឬកំសាន្តដែលគេពេញចិត្ត។

លោកអ្នកដែលកើតឆ្នាំខាល ៖ ជាឆ្នាំចម្រុះជម្លោះ និងការយល់ខុសបណ្ដាលមកពីភាពចចេះរឹងរួសរបស់ខ្លួនគេ។ ខ្លាអាចមានអារម្មណ៍ថាធ្វើមិនបានសម្រេចព្រោះគេត្រូវបានរារាំងបង្អាក់ដោយអ្នកមានអំណាច។ នៅពេលនេះខ្លាត្រូវតែបន្ទន់ភាពរឹងមានះរបស់ខ្លួន។ បញ្ហាកង្វល់នឹងបានជ្រះស្រឡះដោយឯងៗ ក្នុងពេលបញ្ចប់ឆ្នាំនេះបើគេអាចទប់អារម្មណ៍បាន។

លោកអ្នកដែលកើតឆ្នាំថោះ ៖ ទន្សាយប្រឈមមុខនឹងឆ្នាំដ៏តឹងតែង ខកចិត្តធ្វើដំណើរគ្មានគោលដៅឬការធ្វើការងារដោយមើលមិនឃើញលទ្ធផលតាមដែលចង់បាន។ គេអាចមានបញ្ហាសុខភាពភាគច្រើនបណ្ដាលមកពីការព្រួយបារម្ភច្រើនហួសហេតុ។ ការចាកចេញឬបែកបាក់ពីមនុស្សដែលជាទីស្រលាញ់របស់ខ្លួន។ មិនមែនជាពេលសម្រាប់ទន្សាយរំពឹងលើការផ្លាស់ប្ដូរបរិយាកាសទេ។ ផែនការត្រូវប្រើរយះពេលយូរជាងការរំពឹងទុក។

លោកអ្នកដែលកើតឆ្នាំរោង ៖ ជាឆ្នាំមានសុភមង្គលសំរាប់នាគ ។ ថ្វីបើមានការរីកចំរើន មធ្យមក៏គេត្រូវពិនិត្យថាខ្លួនគេមានសំណាងដោយសារជំលោះជាច្រើននឹងបញ្ហានៅជុំវិញខ្លួនគេ មិនអាចនឹងមិនប៉ះពាល់ខ្លួនគេផ្ទាល់បានទេ។ ជាពេលវេលាដែលមានការការពារហើយគេមិនអាចជាប់ទាក់ក្នុងការលំបាកដ៏ច្រើននោះទេគ្រួសារ របស់គេនឹងគ្មានការជ្រៀតជ្រែក។

លោកអ្នកដែលកើតឆ្នាំម្សាញ់ ៖ ជាឆ្នាំមធ្យមរបស់ពស់។ ពស់អាចដឹងថា នឹងមានមនុស្សប្រកួតប្រជែងនឹងសេចក្ដីសំរេចរបស់គេហើយមានឧបសគ្គខ្លះៗ ឬការគណនាខុសផ្នែកហិរញ្ញវត្ថុ ទោះបីគេមានអព្ភន្តរញ្ញាណនិងការប្រុសប្រយ័ត្នពីកំណើតក៏ដោយ។ ជាពេលដែលត្រូវធ្វើការងារជាជំហានៗនិងកុំធ្វើអ្វីៗឲ្យស្មុគស្មាញដោយចេចេសមានៈ។

លោកអ្នកកើតឆ្នាំមមី ៖ ក្នុងឆ្នាំនេះសេះនឹងគ្មានបញ្ហា។ គេនឹងនៅតែត្រូវធ្វើការខ្លាំងក្លាដើម្បីសំរេចទិសដៅ តែគេនឹងបានទទួលអំណាចដើម្បីត្រួតពិនិត្យស្ថានភាពរបស់ខ្លួនឯង។ មានឧប្បត្តិហេតុមិនស្រួលបន្តិចបន្តួច និងមានការចំណេញលុយកាក់ខ្លះៗដែរ។ បញ្ហាច្រើនបណ្ដាលមកពីក្មេងៗអ្នកនៅក្រោមបង្គាប់។ លោកអ្នកដែលកើតឆ្នាំមមែ ៖ ជាឆ្នាំពិបាកសំរាប់ពពែ ដូចជាជំលោះ ការមិនយល់ចិត្តគ្នា និងតម្រូវការក្នុងគ្រួសារ និងមិត្តភក្តិធ្វើឲ្យគេជាប់រវល់។ បញ្ហាហិរញ្ញវត្ថុនឹងបញ្ហាមកពីការចាយវាយខ្ជះខ្ជាយហួសប្រមាណ។ ជាពេលដែលពិបាកក្នុងការស្វែងរកលុយ។ គេអាចបានចំណេញមធ្យម។

លោកអ្នកដែលកើតឆ្នាំវក ៖ ជាឆ្នាំមធ្យមសំរាប់ស្វា ។ ប្រាក់ចំណេញនិងការសប្បាយរីករាយត្រូវបានកាត់បន្ថយហើយបាត់បង់ទ្រព្យសម្បត្តិផ្ទាល់ខ្លួន។ ជិវិតគ្រួសារនឹងនៅសុខស្រួលតែកេត្រូវបានបង្ខំឲ្យធ្វើដំណើរឬមានការខូចខាតបណ្ដាលមកពីជំងឺរ៉ាំរ៉ៃ។ ការរីកចំរើនមិនបានដូចក្ដីសង្ឃឹម។ ជាពេលត្រូវកាត់បន្ថយបំណងប្រាថ្នា។

លោកអ្នកដែលកើតឆ្នាំរកា ៖ មាន់នឹងរើបឡើងមកវិញនៅឆ្នាំឆ្លូវនេះ។ គេបានមកវិញនៅអំណាចដែលបាត់បង់ ហើយនឹងមានសមត្ថភាពយកឈ្នះលើភាពមិនអនុគ្រោះ (ស្ថានភាពពិបាក) ឬទទួលជំនួយពីក្រៅ។ ដំណឹងល្អនៅផ្ទះនិងមានការធ្វើដំណើរខ្លះៗ ។ បាត់បង់ឈាមច្រើនត្រូវបានបញ្ជាក់នៅពេលនេះ ដូច្នេះគេប្រយ័ត្ននឹងរបួសបណ្ណាលពីវត្ថុស្រួចមុត។ គេអាចមានការវះកាត់ដែរ។

លោកអ្នកដែលកើតឆ្នាំច ៖ ជាឆ្នាំមិនប្រាកដប្រជាសំរាប់ឆ្កែ ។ គេអាចទទួលរងការខូចខាតពីការសំរេចចិត្តដោយប្រញាប់ប្រញាល់ឬត្រូវធ្វើទានដ៏ពិបាក។ មិត្តភក្តិឬសហការីមានទំនោរយល់ច្រឡំ ឬអាក់អន់ចិត្តដោយងាយៗចំពោះរូបគេ ។ គោលបំណងដ៏ល្អរបស់គេត្រូវបានបកស្រាយខុស ហើយគេត្រូវចៀសវាងការប្រឈមមុខគ្រប់បែបយ៉ាង។ បាត់បង់អំណាចឬចំណាយបន្ថែមត្រូវបានកត់សំគាល់ក្នុងឆ្នាំនេះ។

លោកអ្នកដែលកើតឆ្នាំកុរ ៖ ជាឆ្នាំល្អសម្រាប់ឆ្នាំជ្រូក ។ មានភាពជាក់ស្ដែងនៃសេចក្ដីចម្រើនរុងរឿង ហើយជ្រូកមានសមត្ថភាព យកបានធនធានដែលាក់បាំងឬ ចាប់ផ្ដើមជំនួញខ្លួនឯង។ ការប្រថុយឬគំនិតពឹងលើអារម្មណ៍ (មិនឈរលើភាពជាក់ស្ដែង) អាចអោយផលជាដុំកំភួន ។ បញ្ហាមិនធំឬធ្វើអោយមានកង្វល់ទេ តែអាមមានភាពស្មុគ្រស្មាញក្នុងកិច្ចការស្នេហា ឬគ្រួសារ៕

ដកស្រង់ដោយ : su in

អត្ថបទថ្មី