រដ្ឋបាល​រាជធានី​ បង្ហាញ​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូវីដ-១៩ ប្រមាណ ៥០០នាក់ នៅ​ភ្នំពេញ

  • 2021-04-23 14:07:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សេចក្ដី​ជូន​ដំណឺង​ថ្ងៃ​នេះ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​បង្ហាញ​អត្តសញ្ញាណ​ ប្រជាពលរដ្ឋ​​វិជ្ជមាន​កូវីដ-១៩ ចំនួន ៥១៦នាក់ នៅ​រាជធានី​ភ្នំពេញ។

រដ្ឋបាល​រាជធានី បាន​អំពាវនាវ​ប្រជាជន​ដែល​បាន​ប្រាស្រ័យ​ពាក់ព័ន្ធ​នឹង​អ្នក​វិជ្ជមាន​កូវីដ-១៩ ទាំង​នេះ រួស​រាន់​មក​ធ្វើ​តេស្ដ​យក​សំណាក​នៅ​ទីតាំង​ដែល​បាន​កំណត់ ដូច​ជា​មន្ទីរ​ពេទ្យមិត្តភាព​ខ្មែរ​សូវៀត មណ្ឌល​សុខភាព​ចាក់​អង្រែ វិទ្យាល័យ​បាក់​ទូក វិទ្យាល័យ​បឹង​ត្របែក និង​សាលា​បឋម​សិក្សា​សុភមង្គល ហើយ​ដាក់​ខ្លួន​ដាច់​ដោយ​ឡែក​ចំនួន ១៤​ថ្ងៃ។

ចំពោះ​បងប្អូន​ដែល​មាន​ករណី​ដូច​ជា​ផ្ដាសាយ ថប់​ដង្ហើម ពិបាក​ដក​ដង្ហើម ក្ដៅ​ខ្លួន សូម​រួស​រាន់​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរ​ពេទ្យ​ដែល​ទទួល​ពិនិត្យ​ និង​ព្យាបាល​កូវីដ-១៩។

សូម​ពិនិត្យ​មើល​លម្អិត​សេចក្ដី​ជូន​ដំណឹង​របស់​រដ្ឋបាល​រាជ​ធានី​រួម​មាន​បញ្ជី​អត្តសញ្ញាណ​អ្នក​វិជ្ជមាន​កូវីដ-១៩ ទាំង ៥១៦​នាក់​នៅ​ភ្នំពេញ ដូច​ខាង​ក្រោម៖

សេចក្ដីជូនដំណឹង នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២១ នៅរាជធានីភ្នំពេញ រកឃើញករណីវិជ្ជមានកូវីដ-១៩ ចំនួន ៥១៦នាក់...

Posted by រដ្ឋបាលរាជធានីភ្នំពេញ on Friday, April 23, 2021

អត្ថបទ៖ ហ៊ីម រស្មី

អត្ថបទពេញនិយម
អត្ថបទថ្មី