Pirlo ថា ពាន Serie A ​ចាំ​គិត​ឆ្នាំ​ក្រោយ​ត ឥលូវ​គិត​រឿង​យក​បាន​កន្លែង UCL សិន

  • 2021-05-03 03:22:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក Andrea Pirlo បាន​និយាយ​ថា Juventus នឹង​ព្យាយាម​យក​ពាន​ Serie A មក​វិញ​នៅ​រដូវ​កាល​ក្រោយ បន្ទាប់​ពី Inter Milan បាន​ប្រកាស​ខ្លួន​ឯង​ជា​ម្ចាស់​ពាន​លីគ​ក្នុង​រដូវ​កាល​នេះ​កាល​ពី​យប់​មិញ។

Pirlo ដែល​ទើប​កាន់​​តំណែង​ជា​គ្រូ​ក្នុង​ឈុត​ធំ​ក្នុង​ឆ្នាំ​ដំបូង​បាន​​លើក​ឡើង​ថា វដ្ដ​មួយ​បាន​បញ្ចប់​ទៅ​ហើយ ប៉ុន្តែ​វដ្ដ​មួយ​ទៀត​នឹង​​បើក​ជា​ថ្មី។ សម្រាប់​ពេល​នេះ​អ្វី​ដែល​លោក​ត្រូវ​​ធ្វើ​​គឺ​ត្រូវ​ប្រយុទ្ធ​ដើម្បី​រក​កន្លែង​​មួយ​បាន​ទៅ​លេង​នៅ​ Champions League រដូវ​កាល​ក្រោយ​ ខណៈ​បច្ចុប្បន្ន​​ Juventus គម្លាត​តែ​២​ពិន្ទុ​ប៉ុណ្ណោះ​ពី​ក្រុម​លេខ​៥ Napoli។

និយាយ​ក្រោយ​យក​ឈ្នះ​ Udinese ២-១ កាល​ពី​យប់​មិញ Pirlo បាន​​ចូលរួម​អបអរ​ទៅ​កាន់ Inter និង​គ្រូ​បង្វឹក ហើយ​គិត​ថា​ពួក​គេ​សម​នឹង​ឈ្នះ​ពាន​លីគ​ហើយ។ Juventus ត្រូវ​តែ​ផ្លាស់​ប្ដួរ​។ រដូវ​កាល​មួយ​បាន​បញ្ចប់ រដូវ​កាល​ថ្មី​នឹង​កើត​ឡើង។ សល់​ប៉ុន្មាន​សប្ដាហ៍​ចុងក្រោយ Juventus ត្រូវ​តែ​ប្រឹង​ដើម្បី​យក​ឲ្យ​បាន​កៅអី UCL។

Inter Milan បាន​ឈ្នះ​ពាន Serie A ចា​លើក​ដំបូង​​ក្នុង​រយៈ​ពេល​១១​ឆ្នាំ បំបែក​កំណត់តត្រា​ឈ្នះ​​​៩​​រដូវ​កាល​ជាប់​គ្នា​របស់ Juventus៕

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ