បើកឆាកខែថ្មី! អេដ វីន ទក់សាច់ ដោយ​ត្រូវមិត្តស្រី​ដៀលត្មិះ​មិន​ប្រណី​មាត់សោះ!

  • 2021-05-03 07:35:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅព្រឹកថ្ងៃទី៣ ឧសភា នេះតារាសម្ដែងមាឌឌាំងលោក អេដ វីន ស្រាប់តែទម្លាយសារ មិត្តស្រីមេម៉ាយ កូនពីរ បានប្រើប្រាស់ពាក្យពេចន៍មិនសមរម្យលើរូបលោក ថាតារាប្រុសរូបនេះជាប្រុសសន្ដានបោកស្រី ដែលធ្វើឱ្យមហាជន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។

នេះមិនមែនជាលើកទី១ទេ ដែលស្នេហា អេដវីន ជាមួយមេម៉ាយកូនពីររូបនេះឈ្លោះ រង្គោះរង្គើបែកផ្សែកដូច្នេះ។ ប៉ុន្តែលើកនេះហាក់បីដូចជារាងធ្ងន់បន្តិចព្រោះ ដោយ​មួយ​ឃ្លា​សុទ្ធ​តែ​ប្រើ​ពាក្យ "អាម៉ឹង" កម្រ​ប្រទះ។ អេដវីន ខ្លួន​ឯង​បាន​ទម្លាយសារនេះ​តែ​ម្ដង ដែល​​នៅ​ក្នុង​នោះ ខាងស្រីបាន​មាក់ងាយ ជេរ​ស្ដី​លោក​ខ្លាំងៗ និង​ថា​លោក​ជា​ប្រុសសន្ដានបោកស្រី។ គូស្នេហ៍អេដវីដ៖” អាសន្ដាន បោកតែស្រី ស៊ី នេះ! ចាប់ផ្ដើមអស់លុយឱ្យបោកធ្វើអីក៏ខុសដែរមែន”។

គេ​មិន​ទាន់​ដឹង​ថា អ្នក​ទាំង​ពីរ​បាន​កើត​មាន​បញ្ហា​អ្វី​នឹង​គ្នា​ជា​ថ្មី​ទេ ទើប​ឈាន​ដល់​ពាក្យ​ជេរ​តិះដៀល​គ្នា​មិន​ប្រណី​មាត់​បែប​នេះ។ ក្រោយបង្ហោះសាររងការមាក់ងាយយ៉ាងចាស់ដៃពីមិត្តស្រី អេដវីដ មិនធ្វើការបកស្រាយចំពោះបញ្ហា នេះនៅឡើយទេ។ ប៉ុន្តែក្នុងនោះលោក បានពោលពាក្យបែបនេះថា ”សន្តាន...ចង់ច្បាស់ឆាតមកបាន ថាគាត់សន្តានមេ៉ច រីករាយចាំទទួលស្រីជើងល្អ”៕

អត្ថបទ៖ Pav SreyPich