សេងម្នី កីឡាករ​កំពូល​អាវុធ​​ធ្ងន់​ប្រចាំ​ស្រុក​ថៃ តែ​ប៉ះ​ស៊ុបភើឡេក​រក​ចន្លោះ​វាយ​អត់​ឃើញ

  • 2021-05-03 08:53:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សេងម្នី​ត្រូវ​បាន​គេ​​ដឹង​ថា​ជា​កីឡាករ​ដែល​មាន​ប្រជាប្រិយភាព​ខ្លាំង​ជាង​គេ​ម្នាក់​នៅ​តាម​បណ្ដា​សង្វៀន​ធំ​ៗ​ក្នុង​ប្រទេស​ថៃ ដោយ​សារ​តែ​ការ​ប្រកួត​របស់​គេ​ល្អ​​និង​មិន​ដែល​ធ្វើ​ឲ្យ​អ្នក​ទស្សនា​ខកចិត្ត​ឡើយ។

ជា​អ្នក​ប្រដាល់​​ដែល​​ចូលចិត្ត​ប្រើ​អាវុធ​ធ្ងន់​ៗ​មិន​ថា​ដៃ​ ជើង​ឬ​ក៏​កែង គេ​ទទួល​បាន​តម្លៃ​​ខ្ពស់​ដល់​សែន​បាត​ឯណោះ​ក្នុង​ការ​ប្រកួត​ម្ដង​ៗ។ តែ​ក្នុង​ជំនួប​មួយ​ជាមួយ​អ្នក​លេង​ជើង​ម៉ាស៊ីន ស៊ុបភើឡេក​​កាល​ពី​ឆ្នាំ​២០១៧ នៅ​សង្វៀន​ Rajadamnern សេងម្នី​រក​ចន្លោះ​វាយ​មិន​ឃើញ​សោះ។

សេងម្នី​ជា​កីឡាករ​ចូលចិត្ត​ចេញ​អាវុធ​ច្រើន ខុស​ពី​ស៊ុបភើឡេក​​ជា​ប្រភេទ​កីឡាករ​វាយ​ក្បាច់​ចាំ​ស្រង់​យក​តែ​ពិន្ទុ​ប៉ុណ្ណោះ។ ក្នុង​ការ​ប្រកួត សេងម្នី​បាន​ព្យាយាម​​ដើរ​ចូល​វាយ​គ្រប់​ទឹក ប៉ុន្តែ​ដោយ​សារ​តែ​ក្បាច់​បាំង និង​ទាត់​កាត់​សង​របស់​ស៊ុបភើឡេក​​ល្អ​ពេក ធ្វើ​ឲ្យ​គេ​មិន​អាច​រក​កន្លែង​វាយ​ឃើញ​និង​ចាញ់​ពិន្ទុ។

តាម​ប្រវត្តិ​ សេងម្នី​និង​ស៊ុបភើឡេក​ ធ្លាប់​វាយ​គ្នា​តាំង​ពី​នៅ​តូច​ៗ​រហូត​ដល់​ធំ​​សរុប​ប្រមាណ​ជាង​១០​ដង។ ក្នុង​នោះ​សេងម្នី​​ធ្លាប់​ឈ្នះ ស៊ុបភើឡេក​តែ​២​ដង​គត់ ក្រៅ​ពី​នោះ​ចាញ់​ទាំង​អស់​មិន​ដែល​ស្មើ៕ ​​​

​​​

អត្ថបទ៖ ហេង សុធារិទ្ធិ