មេដឹកនាំកំពូលប្រទេសអាស៊ានមួយ បានចាក់វ៉ាក់សាំង សុីណូហ្វាម របស់ចិន
- 2021-05-04 03:15:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មេដឹកនាំកំពូលប្រទេសអាស៊ានមួយ បានចាក់វ៉ាក់សាំង សុីណូហ្វាម របស់ចិន
ចន្លោះមិនឃើញ
ប្រធានាធិបតី ហ្វីលីពីន លោក រូ៉ឌ្រីហ្គោល ឌូទ័រតេ បានចាក់វ៉ាក់សាំងការពារកូវីដ ដូសទី១ រួចរាល់ហើយ កាលពីថ្ងៃច័ន្ទ ម្សិលមិញ។ នេះបើតាមការចេញផ្សាយដោយ CNA នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២១។
លោក ឌូទ័រតេ បានជ្រើសយកវ៉ាក់សាំង សុីណួហ្វាម របស់ប្រទេសចិនក្នុងការចាក់ការពារខ្លួនលោក ពីវីរុសកូវីដ ដោយបានធ្វើការអំពាវនាវទៅដល់ពលរដ្ឋ ហ្វីលីពីន ទាំងអស់ឱ្យមកទទួលយកការវ៉ាក់សាំងនេះដែរ។ ប្រធានាធិបតីវ័យ ៧៦ឆ្នាំរូបនេះ បាននិយាយថា " ខ្ញុំសប្បាយចិត្តដែលបានចាក់វ៉ាក់សាំង សុីណូហ្វាម ដូសទី១នេះ ព្រោះការរំពឹងទុករបស់ខ្ញុំពេលនេះបានក្លាយជាការពិត'’ ។
ប្រទេសអាស៊ានមួយនេះ មានគម្រោងចាក់វ៉ាក់សាំងការពារកូវីដទៅដល់ប្រជាជនខ្លួន ក្នុងរង្វង់ប្រមាណ ៧០លាននាក់ឱ្យបានរួចរាល់នៅក្នុងឆ្នាំ ២០២១នេះ៕