ទស្សនា! អ្នក​ចាត់​ការ​ជម្រើសជាតិ​កម្ពុជា​ Honda រក​បាន​គ្រាប់​ដំបូង​នៅ​ក្លឹប​ប្រទេស​អាស៊ែបៃហ្សង់

  • 2021-05-04 03:57:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 1

ចន្លោះមិនឃើញ

Keisuke Honda រក​បាន​គ្រាប់​បាល់​ដំបូង​ឲ្យ​ក្លឹប​ថ្មី Neftçi យក​ឈ្នះ​លើ​ក្រុម Keşlə ៣-០ ក្នុង​លីគ​កំពូល​របស់​អាស៊ែបៃហ្សង់​កាល​ពី​យប់​មិញ។

គ្រាប់​បាល់​របស់​អ្នក​ចាត់​ការ​ជម្រើសជាតិ​កម្ពុជា​រូប​នេះ​ធ្វើ​បាន​នៅ​នាទី​ទី​៧៤ ដោយ​ការ​ទាត់​ជើង​ឆ្វេង​បញ្ចូល​ទី​បាន​យ៉ាងល្អ។ ជ័យជម្នះ ៣-០ បាន​ជួយ Neftçi បន្ត​នៅ​លេខ​២​​នៅ​ក្នុង​តារាង​មាន​៥០​ពិន្ទុ​ស្មើ​គ្នា​ជាមួយ​ក្រុម​លេខ​មួយ Qarabag។ ប៉ុន្តែ Qarabag នៅ​សល់​មួយ​ប្រកួត​ក្នុង​ដៃ​មិន​ទាន់​លេង។

Honda បាន​ទៅ​ចូលរូម​ជាមួយ​ក្លឹប Neftçi កាល​ពី​ថ្ងៃ​ទី ១៥ ខែ មីនា ឆ្នាំ ២០២១ ដោយ​កុងត្រា​ត្រូវ​លេង​រហូត​ដល់​ចប់​រដូវ​កាល​នេះ៕

អត្ថបទ៖ ហេង សុធារិទ្ធិ