ប្រកាសពីម្សិលមិញ ៥ ភូមិនេះហើយ មានអ្នកឆ្លងច្រើនជាងគេ នៅខណ្ឌឫស្សីកែវ

  • 2021-05-05 01:47:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមបញ្ជីឈ្មោះនៃអ្នកឆ្លងវីរុសកូវីដ ១៩ របសើរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ៤ ឧសភា ឆ្នាំ ២០២១ នេះ បានឱ្យដឹងថា ទុន្នន័យសម្រាប់ថ្ងៃទី ៣ ឧសភា មានករណីឆ្លងក្នុងសហគមន៍ចំនួន ៦១៣នាក់ គិតតែក្នុងក្រុងភ្នំពេញប៉ុណ្ណោះ ដែលភាគច្រើនគឺចេញពី ខណ្ឌមានជ័យ និងពោធិ៍សែនជ័យ ច្រើនជាងគេ ។ ក្នុងនោះ ឫស្សីកែវ គឺជាខណ្ឌមួយដែលមានការរីករាលដាលនៃវីរុសកូវីដ ១៩ ច្រើនគួរឱ្យកត់សម្គាល់សម្រាប់ទិន្នន័យថ្មីនេះ ។ បន្ថែមលើពីនេះបើតាមការបញ្ជាក់ពីអនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ បានឱ្យដឹងថា ភូមិចំនួន ៥ ដែលមានការរីករាលខ្លាំងជាងគេនៅ ខណ្ឌឫស្សីកែវរួមមាន៖

១.ភូមិបាក់ទូក​ សង្កាត់ទួលសង្កែទី១​ ខណ្ឌឫស្សីកែវ

២.ភូមិផ្សារតូច សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៣.ភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៤.ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ

៥.ភូមិឃ្លាំងសាំង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ

អនុគណៈកម្មការស្រាវជ្រាវជំងឺកូវីដ-១៩ សូមអំពាវនាវដល់បងប្អូននៅក្នុងភូមិខាងលើនេះ ពាក់ម៉ាស់ រក្សាគម្លាត និង យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥ ៕