ជិត​ដល់​ការ​ប្រកួត ធ្លាយ​រឿង​ស្បែកជើង​ដែល រ៉េត សារីតា ត្រៀម​ពាក់​ឡើងប្រកួត មាន​តម្លៃ​ខ្ទង់​​ពាន់​ដុល្លារ

  • 2021-05-06 07:24:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈ​ការ​ប្រកួត​ធំ​របស់ រ៉េត សារីតា នឹង​មក​ដល់​នៅ​២​សប្ដាហ៍​ទៀត ស្រាប់​តែ​បែកធ្លាយស្បែកជើងប្រណិតមួយគូ ម៉ាក Jimmy Choo London ដែល​បេក្ខភាព​តំណាង​កម្ពុជា ត្រៀម​ពាក់​ឡើង​ឆាក​នោះ មានតម្លៃខ្ទង់ពាន់ដុល្លារ ឯណោះ។ នេះ​បើយោងតាមទំព័រហ្វេសប៊ុក Tem Cambodia បានបង្ហើបប្រាប់។

ស្បែកជើងប្រណិត Jimmy Choo London បានត្រៀមសម្រាប់បវរកញ្ញា សារីតា ប្រកួតក្នុងវគ្គ Preliminary & Final ហើយស្បែកជើងមួយគូនេះត្រូវបានដឹងថាវាមានតម្លៃរហូតទៅដល់ 1,095ដុល្លារ ឯណោះ។ តម្លៃ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល​ ព្រោះ​មិន​មែន​ធម្មតា​ពេក​ទេ ដែល​បេក្ខនារី​របស់​កម្ពុជា ពាក់​ស្បែក​ជើង​មួយ​នេះ​ឡើង​ឆាក។

មិន​ទាន់​មានប្រភព​ក្នុង​ស្រុក​ណា​មួយ ដែល​អាច​បញ្ជាក់ ឬ​ក៏ផ្ទៀងផ្ទាត់​ចំពោះ​តម្លៃ​នៃ​ស្បែកជើង​ដែល​បែក​ធ្លាយ​ខាង​លើ​នៅ​ឡើយ។ ប៉ុន្តែបើតាម​ប្រភព​ពី​ទីផ្សារ​បរទេស ស្បែក​ជើង ម៉ូដដូច​គ្នា Jimmy Choo នេះ គឺមានតម្លៃថ្លៃប្រហាក់ប្រហែលគ្នាទៅតាមប្រភេទស្បែកជើងកែង រាប និងស្បែកជើងខ្លុបមុខ។ នេះបើ យោងតាម website Jimmy Choo ដាក់លក់។

Jimmy Chhoo London ជាប្រភេទម៉ាកស្បែកជើងដ៏ល្បីនៅក្នុងប្រទេសអង់គ្លេស ហើយម៉ាកស្បែក ជើងប្រណិតនេះត្រូវបានត្រៀមរួចជាស្រេចសម្រាប់ Miss Universe Cambodia រ៉េត សារីតា ដែល ត្រូវបាន ម្ចាស់ប្រេនផ្ទាល់លោក Jimmy Choo ជនជាតិចិនរចនាឡើងដោយមុខស្បែកជើងក្រាស់ ស៊ិចស៊ី ក្រវ៉ាត់ទៅក្រោយ ជាមួយនឹងកែងចោតខ្ពស់ទាក់ទាញសិក្ដសមខ្លាំងបំផុតសម្រាប់បវរកញ្ញាឯក រ៉េត សារីតា៕

អត្ថបទ៖ Pav SreyPich

អត្ថបទថ្មី