២ឆ្នាំ​ចុង​ក្រោយ​នេះ​អតីត​អ្នក​ប្រដាល់​ MMA​ ប៊ុនស្រ៊ន់​ លក់​កូន​ក្រញូង​អស់​ ៤០​ម៉ឺន​ដើម

  • 2021-05-07 09:19:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​អ្នក​ប្រដាល់​ក្នុង​ទ្រុង​ ឬ​គុន​ចម្រុះ​ MMA​ របស់​កម្ពុជា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ត្រឹម​២ឆ្នាំ​ចុង​ក្រោយ​នេះ​លក់​កូន​ក្រញូង​ហៃណាន​អស់​ប្រហែល​ ៤០​ម៉ឺន​កូន​ ខណៈ​រូប​គេ​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ស្រឡាញ់​ធម្មជាតិ។​

ស៊ឹម​ ប៊ុនស្រ៊ន់

ស៊ឹម​ ប៊ុនស្រ៊ន់ ​បាន​ឲ្យ​ដឹង​ថា​ ឥលូវ​នេះ​មាន​ការ​មមាញឹក​ច្រើន​ក្នុង​ការ​ផ្គត់ផ្គង់​កូន​ឈើ​ដល់​អតិថិជន​ដូច​ជា​ការ​បណ្ដុះ​ថ្មី​ និង​ការ​ដឹក​ជញ្ជូន​ឲ្យ​ភ្ញៀវ​ជា​ដើម។​ ចំពោះ​កូន​ឈើ ឬ​ដំណាំ​ដែល​លក់​ចេញ​បាន​ច្រើន​នៅ​ពេល​នេះ​គឺ​ក្រញូង​ហៃណាន​ និង​ដូង​ក្រអូប។​

អតីត​អ្នក​ប្រដាល់​ MMA​ រូប​នេះ​បន្ថែម​ទៀត​ថា​ បើ​គិត​ទៅ​ត្រឹម​២ឆ្នាំ​ចុង​ក្រោយ​នេះ​ខ្លួន​លក់​ក្រញូង​បាន​ប្រហែល​ ៤០​ម៉ឺន​កូន​ឯណោះ​ ហើយ​ឆ្នាំ​នេះ​កំពុង​ធ្វើ​កូន​ប្រហែល​១លាន​ដើម​ទៀត។​

រូបភាពលើហ្វេសបុក ប៊ុនស្រ៊ន់

ប៊ុនស្រ៊ន់​ មាន​ចិត្ត​សប្បាយ​រីករាយ​នៅ​ពេល​ឃើញ​ពលរដ្ឋ​មួយ​ចំនួន​ស្រឡាញ់​ដើមឈើ​ ស្រឡាញ់​ធម្មជាតិ​ និង​ចាប់​ដើម​ទិញ​យក​ទៅ​ដាំដុះ​ជា​បន្តបន្ទាប់​ផ្សេង​គ្នា​បែប​នេះ។​ រូប​គេ​ក៏​លើក​ទឹកចិត្ត​ឲ្យ​ពលរដ្ឋ​ងាក​ទៅ​ជួយ​រក្សា​ក៏​ដូច​ជា​ដាំដុះ​នូវ​ដើម​ឈើ​នានា​ ព្រោះ​ដើម​ឈើ​មាន​សារសំខាន់​សម្រាប់​ជីវិត​មនុស្ស​ និង​ភព​ផែនដី​ដើម្បី​ឲ្យ​សំបូរ​ព្រៃឈើ​ឡើង​វិញ​ផង​ដែរ។​

កសិដ្ឋាន ប៊ុនស្រ៊ន់

បញ្ជាក់​ដែរ​ថា​ ស៊ឹម​ ប៊ុនស្រ៊ន់​ ជា​អតីត​អ្នក​ប្រដាល់​គុន​ចម្រុះ​របស់​កម្ពុជា​ និង​ធ្លាប់​ប្រឡូក​ក្នុង​អន្តរជាតិ​ ONE​ ផង​ដែរ​នាពេល​កន្លង​ទៅ។​ បច្ចុប្បន្ន​អតីត​អ្នក​ប្រដាល់​រូប​នេះ​មាន​កសិដ្ឋាន​អភិវឌ្ឍន៍​កសិកម្ម​មួយ​កន្លែង​នៅ​ ភូមិ​ស្គន់​ ឃុំ​សូទិន​ ស្រុក​ជើងព្រៃ​ ខេត្ត​កំពង់ចាម​។ បើសិនមាន​អ្នក​ចង់​បាន​កូន​ឈើ​អាច​ទាក់ទង​គេ​បាន​ 078 70 17 70 ឬ​តាម​ហ្វេសបុក​ Sim Bunsrun ៕​

អត្ថបទ៖ នួន ស៊ីណា​

អត្ថបទពេញនិយម
អត្ថបទថ្មី