Juventus រកការគំរាមដកចេញពី Serie A ប្រសិនបន្តធ្វើរឿងមួយនេះទៀត
- 2021-05-11 02:30:56
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Juventus រកការគំរាមដកចេញពី Serie A ប្រសិនបន្តធ្វើរឿងមួយនេះទៀត
ចន្លោះមិនឃើញ
ក្លឹប Juventus នឹងត្រូវដកចេញពីក្របខណ្ឌ Serie A ប្រសិនបើពួកគេមិនដកខ្លួនចេញពីពានថ្មី European Super League។ នេះបើតាមការលើកឡើងរបស់ប្រធានសហព័ន្ធបាល់ទាត់អ៊ីតាលីលោក Gabriele Gravina។
Juventus ជាមួយ Barcelona និង Real Madrid នៅតែមិនទាន់ដកខ្លួនចេញពី ESL នៅឡើយ។ ក្លឹបរួមលីគអ៊ីតាលីរួមមាន AC Milan និង Inter Milan សុទ្ធតែសម្រេចចេញពី ESL នៅឡើយតែ Juventus ម្នាក់ឯង។
ថ្មីៗនេះលោក Gabriele Gravina បានចេញមកនិយាយថា៖ “ច្បាប់គឺច្បាស់ណាស់។ ប្រសិនបើ Juventus នៅតែបន្តជាផ្នែករបស់ Super League ពេលចូលរដូវកាលថ្មី ពួកគេមិនអាចលេងនៅ Serie A បានឡើយ”។
European Super League ត្រូវបានផ្ដួចផ្ដើមដោយលោក Florentino Perez ដោយគម្រោងមានក្រុមជាស្ថាបនិក១២ចូលរួម។ ប៉ុន្តែបន្ទាប់ពីមានគំនាបពី FIFA ក៏ដូចជា UEFA ក្នុងការដាក់បម្រាមមិឲ្យក្រុមទាំងនោះចូលលេងពានសំខាន់ ពួកគេមានសម្រេចចិត្តដកខ្លួនអស់៩ក្រុម៕