ហ្វីលីពីន រកឃើញករណីឆ្លងវីរុសកូវីដប្រភេទថ្មីមានប្រភពពីឥណ្ឌា ដំបូងបង្អស់នៅក្នុងប្រទេស
- 2021-05-11 09:59:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហ្វីលីពីន រកឃើញករណីឆ្លងវីរុសកូវីដប្រភេទថ្មីមានប្រភពពីឥណ្ឌា ដំបូងបង្អស់នៅក្នុងប្រទេស
ចន្លោះមិនឃើញ
ម៉ានីឡា៖ នៅថ្ងៃអង្គារ ទី១១ ខែឧសភា ឆ្នាំ២០២១ ប្រទេសហ្វីលីពីន បានរកឃើញករណីឆ្លងវីរុសកូវីដប្រភេទថ្មីមានប្រភពពី ឥណ្ឌា ជាលើកដំបូងបង្អស់នៅក្នុងប្រទេសខ្លូន។ នេះបើយោងតាមសេចក្តីថ្លែងការរបស់ក្រសួងសុខាភិបាលប្រទេស ហ្វីលីពីន។
វីរុសកូវីដប្រភេទថ្មីមានប្រភពពី ឥណ្ឌាត្រូវបានរកឃើញនៅលើបុរសជនជាតិ ហ្វីលីពីន ២នាក់។ បុរសវិជ្ជមានកូវីដប្រភេទថ្មីទាំង២នាក់នេះ ម្នាក់បានធ្វើដំណើរត្រលប់ពីប្រទេស អារ៉ាប់រួម និង ម្នាក់ទៀត ត្រលប់មកពីប្រទេស អូម៉ង់ ចូលមកកាន់ប្រទេសកំណើតកាលពីខែ មេសា កន្លងទៅ។
យ៉ាងណាមិញ ប្រទេសអាស៊ានមួយនេះ បានធ្វើការហាមឃាត់អ្នកដំណើរមកពី ឥណ្ឌា, ប៉ាគីស្ថាន, ស្រីលង្កា, នេប៉ាល់ និង បង់ក្លាដេស ចូលមកក្នុងប្រទេសខ្លួន ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដប្រទេសថ្មី B.1.617៕