១​ខែ​ទៀត​គត់​ដល់ Euro ឥលូវ​រំឮក​សង្រ្គាម​វគ្គ​ផ្ដាច់ព្រ័ត្រ​បារាំង vs ព័រទុយហ្គាល់ (វីដេអូFullHD 4K)

  • 2021-05-12 07:19:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ព្រឹត្តិការណ៍ Euro ២០២០ នឹង​ចាប់​ផ្ដើម​ប្រកួត​នៅ​ថ្ងៃ​ទី ១១ ខែ មិថុនា​ខាង​មុខ ពោល​សល់​ពេល​ត្រឹម​តែ​មួយ​ខែ​ទៀត​គត់​កម្មវិធី​នឹង​ចាប់​ផ្ដើម។

តាម​គម្រោង Euro ២០២០ ត្រូវ​រៀបចំ​​តាំង​ពី​ឆ្នាំ​មុន ប៉ុន្តែ​ដោយ​សារ​ជំងឺ​កូវីដ-១៩​រាត​ត្បាត​ពេញ​អឺរ៉ុប​ក៏​ដូច​ជា​ពិភព​លោក កម្មវិធី​ក៏​បាន​លើក​ពេល​មក​ប្រកួត​ឆ្នាំ​នេះ​វិញ។ ១១​ប្រទេស​​ក្នុង​តំបន់អឺរ៉ុប​នឹង​សហការ​គ្នា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ដើម្បី​ត្រៀម​ការ​ប្រកួត​នីមួយ​ៗ។

មុន​ព្រឹត្តិការណ៍​ឆ្នាំ​ថ្មី​មក​ដល់ Sabay សូម​រំឭក​​ពី​ការ​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​កាល​ពី​៥​ឆ្នាំ​មុន​រវាង​ជម្រើសជាតិ​បារាំង​ជាមួយ​ព័ទុយហ្គាល់។ វា​ជា​សង្គ្រាម​លើ​វាល​ស្មៅ​ដែល​អ្នក​គាំទ្រ​រង​ចាំ​ទស្សនា​យ៉ាង​អន្ទះសា​។ មនុស្ស​មិន​តិច​នាក់​ទេ​ដែល​ស្រងាក​ចិត្ត​ពេល​ដែល​ឃើញ​ Cristiano Ronaldo បាន​ប្ដូរ​ចេញ​ត្រឹម​នាទី​២៥​ដោយ​សារ​របួស បន្ទាប់​ពី Dimitri Payet រត់​បុក។

ការ​ប្រកួត​ពិត​ជា​ស្វិតស្វាញ​ចប់​៩០​នាទី​ក្រុម​ទាំង​ពីរ​មិន​អាច​រក​គ្រាប់​បាន​ដូច​គ្នា។ ការ​លេង​ត្រូវ​បន្ថែម​ម៉ោង​១៥​នាទី​ពីរ​ដង។ គ្រប់យ៉ាង​ត្រូវ​រង​ចាំ​ដល់​នាទី​១០៩ កីឡាករ​បម្រុង Eder បាន​ទាត់​បញ្ចូល​ទី​យ៉ាង​ស្អាត ដែល​ជា​គ្រាប់​មាស​ពេជ្រ​ជួយ​ឲ្យ​ព័រទុយហ្គាល់​លើក​ពាន Euro ២០១៦៕ ​.

តោះ!ទស្សនា​វីដេប្រកួត FullHD 4K រវាង ​បារាំង vs ព័រទុយហ្គាល់

អត្ថបទ៖ ហេង សុធារិទ្ធិ

អត្ថបទពេញនិយម
អត្ថបទថ្មី