12 Pro Max ចេញតាំងពីឆ្នាំមុន តែកម្លាំងខ្លាំង​វ៉ាដាច់ឡេបថបនិង ROG 5 ទើប​ចេញខែមុន

  • 2021-05-13 07:59:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 Pro Max ជាស្មាតហ្វូនបំពាក់បន្ទះឈីបខ្លាំង A14 ដែលបានប្រកាសចេញកាលពី ខែវិច្ឆកា ឆ្នាំ២០២០ មកម៉្លេះ។ ថ្វីត្បិតតែឈីបនេះមានអាយុជិតកន្លះក៏ដោយចុះ ប៉ុន្ដែកម្លាំងរបស់វាអាចយកឈ្នះម៉ាស៊ីនកុំព្យូទ័រឡេបថបជំនាន់ Surface 4 ដែលប្រើ CPU intel Core i7 ថែមទៀតផង។

ក្រៅពីនេះ ឈីប A14 ក៏អាចយកឈ្នះស្មាតហ្វូនកំពូលៗ ដែលទើបប្រកាសចេញនៅ ឆ្នាំ២០២១ ផងដែរ ដូចជា Asus ROG Phone 5 និង Samsung Galaxy S21 Ultra ផងដែរ។

ការតេសល្បឿនរបស់បន្ទះឈីបទាំងនេះ នៅក្នុង GeekBench 5 ពិន្ទុដែលទទួលបានគឺ៖

iPhone 12 Pro Max ប្រើឈីប A14 ប្រកាសចេញនៅ ខែវិច្ឆិកា ឆ្នាំ២០២០

  • single-core : ១៦០៦ ពិន្ទុ
  • multi-core : ៤២៤០ ពិន្ទុ

ឡេបថប Surface 4 ប្រើ CPU Core i7 ប្រកាសចេញខែមេសា ឆ្នាំ២០២១

  • single-core : ១៥១៣ ពិន្ទុ
  • multi-core : ៥៧៤៧ ពិន្ទុ (លើស iPhone 12 Pro Max)

Asus ROG Phone 5 ប្រើឈីប Snapdragon S888 ប្រកាសចេញនៅខែមេសា ឆ្នាំ២០២០

  • single-core : ១១២៧ ពិន្ទុ
  • multi-core : ៣៧៤៥ ពិន្ទុ

Samsung Galaxy S21 Ultra ប្រើឈីប Snapdragon S888 ប្រកាសចេញនៅ ខែមករា ឆ្នាំ២០២០

  • single-core : ១១០៩ ពិន្ទុ
  • multi-core : ៣២៤៤ ពិន្ទុ

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ កុសល

អត្ថបទថ្មី