ថ្ងៃកំណើតគម្រប់ ២៩ឆ្នាំរបស់ Mai Davika ត្រូវអ្នកគាំទ្រលេងមួយក្ឌាំង ធ្វើឲ្យម្ចាស់ខួបអួលដើមកយំហ៊ូ
- 2021-05-17 01:45:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃកំណើតគម្រប់ ២៩ឆ្នាំរបស់ Mai Davika ត្រូវអ្នកគាំទ្រលេងមួយក្ឌាំង ធ្វើឲ្យម្ចាស់ខួបអួលដើមកយំហ៊ូ
ចន្លោះមិនឃើញ
ឈានចូលអាយុ ២៩ឆ្នាំ ឆ្នាំថ្មីនេះរាសី Mai Davika កាន់តែឡើងស្រឺតៗទាំងការងារ និងការទទួលបានក្ដីស្រឡាញ់ពីគូស្នេហ៍ Ter Chantavit ក៏ដូចជាអ្នកគាំទ្រទាំងឡាយ។
ដូចកាលពីថ្ងៃខួបកំណើតម្សិលមិញ (ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២១) អ្នកគាំទ្ររបស់នាងបានផ្ដើមគំនិតរួមគ្នា ដោយបានរៀបចំ Project ពិសេសមួយសម្រាប់ Idol ម្នាក់នេះរបស់ពួកគេ។ ក្រុមអ្នកគាំទ្របានតំឡើងផ្ទាំងពាណិជ្ជកម្មធំៗប៉ុនយក្សនៅ ដោយមានរូបរបស់ Mai Davika ពីមុខផ្សារទំនើប Paragon, ICONSIAM, Interchange 21, Asok ជាមួយនឹងឃ្លា «Happy Davikah’s Day»។
សាមីខ្លួនពេលបានឃើញបែបនេះហើយ ប្រាកដជាមានអារម្មណ៍រំភើបខ្លាំង រហូតយំ ព្រោះមិនស្មានថាអ្នកគាំទ្ររបស់នាង ផ្ដល់ក្ដីស្រឡាញ់ និងកិត្តិយស ធ្វើគម្រោងធំដល់ថ្នាក់នេះសម្រាប់នាងឡើយ៕