ទុក្ខផ្ទួនៗគ្នា! ឥណ្ឌា ដៃម្ខាងទប់កូវីដ ដៃម្ខាងទៀតទប់ព្យុះកំណាចកំពុងបោកបក់ឆក់យកជីវិតពលរដ្ឋ

  • 2021-05-17 07:56:46
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេស ឥណ្ឌាកំពុងជួបទុក្ខផ្ទួនៗគ្នា ដោយកាលពីថ្ងៃអាទិត្យម្សិលមិញ មានហេតុការណ៍គ្រោះធម្មជាតិ ខ្យល់ព្យុះដ៏កំណាចបានបោកបក់យ៉ាងខ្លាំង និង ឆក់យកជីវិតប្រជាជន ចំនួន៦នាក់។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី ១៧ ខែឧសភា ឆ្នាំ២០២១។

ឥណ្ឌា កំពុងជម្លៀសប្រជាជនរាប់ពាន់នាក់ចេញពីតំបន់ទំនាប តាមបណ្តោយឆ្នេរភាគខាងលិចប្រទេស ដោយសារព្យុះមួយ ដែលគេឱ្យឈ្មោះថា ព្យុះស៊ីក្លូន បានសម្លាប់មនុស្សយ៉ាងហោចណាស់ ៦ នាក់។ ឥទ្ធិពលនៃព្យុះនេះ ត្រូវបានគេរំពឹងថានឹងធ្វើឱ្យមានការបាក់ដីនៅព្រឹកថ្ងៃអង្គារស្អែកនេះនៅរដ្ឋ Gujarat។

មកទល់ពេលនេះ ឥណ្ឌា មិនទាន់ធូរស្បើយពីជំងឺឆ្លងកូវីដ១៩នៅឡើយទេ ខណៈដែលតួលេខអ្នកស្លាប់នៅតែបន្តកើនឡើងជារៀងរាល់ថ្ងៃ។ នេះមានន័យថា ប្រទេសកាន់សាសនា ហិណ្ឌូមួយនេះត្រូវទប់ទល់នឹងគ្រោះធម្មជាតិខ្យល់ព្យុះ និង ជំងឺឆ្លងរាតត្បាត កូវីដ១៩ នៅក្នុងពេលតែមួយ៕

ប្រភព៖ Reuters   ប្រែសម្រួល ៖ សង្ហា