ម៉ូតូ Honda Cross Cub 110 ចេញម៉ូដែលពិសេសថ្មី ផលិតតែ ២០០០គ្រឿងគត់

  • 2021-05-18 02:12:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីឆ្នាំ២០២០ ក្រុមហ៊ុន Honda បានទាក់ទាញចំណាប់អារម្មណ៍មនុស្សជាច្រើន នៅពេលប្រកាសចេញម៉ូតូ Honda Trail 125 ឬ CT 125 នៅលើទីផ្សារអាមេរិកខាងជើង និងអឺរ៉ុប។ ថ្មីៗនេះដែរ ក្រុមហ៊ុនជប៉ុនខាងលើ ក៏បានប្រកាសចេញម៉ូតូ Cross Cub 110 ម៉ូដែលពិសេសថ្មី ហើយនឹងត្រូវផលិតមានចំនួនកំណត់។

បើប្រៀបធៀបជាមួយនឹង ម៉ូតូ​ Cross Cub 110 ធម្មតា ម៉ូដែលពិសេសនេះគ្មានអ្វីខុសគ្នាឡើយក្រៅពីពណ៌។ Cross Cub 110 ម៉ូដែលពិសេសថ្មីប្រើពណ៌ខៀវ ហៅថា Puko Blue ហើយវានឹងត្រូវផលិតតែ ២ ០០០គ្រឿងប៉ុណ្ណោះ។

ថ្វីបើវាជាម៉ូដែលពិសេស ប៉ុន្តែ Honda Cross Cub 110 Puko Blue ត្រូវបានដាក់លក់ក្នុងតម្លៃ ៣៤១ ០០០យ៉េន ឬប្រហែល ៣ ១២០ដុល្លារ ថោកជាងម៉ូដែល Cross Cub 110 ពណ៌ខ្មៅ ដែលលក់ក្នុងតម្លៃ ៣ ២២០ដុល្លារ។

គួរឲ្យដឹងថា ម៉ូតូ Honda Cross Cub 110 នេះ បានបង្ហាញខ្លួនដំបូង នៅឯកម្មវិធី Tokyo Exhibition ឆ្នាំ២០១៧ នៅប្រទេសជប៉ុន ហើយបានចេញលក់លើទីផ្សារតាំងពីឆ្នាំ២០១៨។

ម៉ូតូ Cross Cub 110 ត្រូវបានផលិតឡើងដោយផ្តោតខ្លាំងទៅលើការជិះ Off-road ឬផ្លូវលំបាក ជាមួយនឹងការបំពាក់ចង្កៀងមុខ LED មានស៊ុមដែកដ៏រឹងមាំការពារ និងគម្របស៊ីម៉ាំងទៀតផង។ វាបូមរ៉ឺស័រ, ហ្វ្រាំងតាំប៊ួ, កម្ពស់កែប ៧៦៤មីល្លីម៉ែត្រ និង កម្ពស់បាតក្រោម ១៣៥មីល្លីម៉ែត្រ។ ម៉ូតូនេះបំពាក់ម៉ាស៊ីនកម្លាំង ១១០សេសេ និងចង្កឹះលេខ ៤វគ្គ៕

អត្ថបទ៖ សេង ឡុង