បើមានឱកាស ដួង សម្បត្តិ នឹងចូលជម្រើសជាតិឆ្នេរខ្សាច់ម្ដងទៀត

  • 2021-05-18 07:48:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករមករពីក្លឹបស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដួង សម្បត្តិ គ្មានការអាក់អន់ស្រពន់ចិត្តទេ បើទោះឆ្នាំនេះមិនជាប់ជម្រើសជាតិក្ដី ហើយគេនឹងចូលរួមក្រុមជម្រើសជាតិបាល់ទះម្ដងទៀត បើមានឱកាសជាថ្មីនា​ឆ្នាំ​ក្រោយៗ។

ស្មាត់របស់ក្លឹប​ស្នងការ ដួង សម្បត្តិ ជាប់ជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កាលពីឆ្នាំ២០២០ ប៉ុន្តែឆ្នាំនេះបេក្ខភាពចាស់២រូបបួករួមទាំង​រួបគេ​ ត្រូវបានសហព័ន្ធបាល់ទះកម្ពុជាជម្រុះចេញប្ដូរមកវិញនូវកីឡាករថ្មីគឺ ជុក សោភា របស់ក្លឹប​កងពលធំអន្តាគមន៍លេខ៣ និង ធី ម៉េងហួង របស់ក្រសួងមហាផ្ទៃ។

បើតាមសម្ដីរបស់លោកគ្រូ សោម ចំណាប់ ការដកបេក្ខចាស់ពីររូបចេញ ព្រោះសហព័ន្ធនិងក្រុមគ្រូបង្វឹកយល់ឃើញថា សមត្ថភាពរបស់ពួកគេនៅមានកម្រិត បើប្រៀបធៀបជាមួយ ជុក សោភា និង ធី ម៉េងហួង។ ម្យ៉ាងកីឡាករមកពីកងពលធំ និងក្រសួងមហាផ្ទៃ មានបទពិសោធន៍ សមត្ថភាព ហើយពួកគេក៏ជាអតីតជម្រើសជាតិបាល់ទះឆ្នេរខ្សាច់កាលពីឆ្នាំ២០១៩ដែរ។

យ៉ាងណា ដួង សម្បត្តិ បានឱ្យ​ Sabay ដឹងពីចំណាប់អារម្មណ៍ធ្លាក់ចេញពីជម្រើសជាតិថា ៖«ខ្ញុំ​មាន​អារម្មណ៍ធម្មតា ព្រោះលោកគ្រូណាប់គាត់បានប្រាប់ហើយថាខ្ញុំអត់បានជាប់ទេ…ខាងសហព័ន្ធក៏ស្រលាញ់ឌូក និងម៉េងហួង គេជ្រើសពីរនាក់នឹងមក គេដកកីឡាករពីរនាក់ចេញ ខ្ញុំមានអារម្មណ៍ធម្មតា ខ្ញុំអត់មានខឹងឬអន់ចិត្តអីទេ»។

ចូលរួមក្រុមជម្រើសជាតិមួយ​ឆ្នាំមកនេះ អ្នកភ្នំពេញ​សម្បត្តិ ទទួលបានចំណេះដឹង និងបទពិសោធល្អៗដូចជាគេមានភាពអត់ធ្មត់ ច្បាស់ប្រអប់ ច្បាស់ការពារ មានកម្លាំង និងលោតបានខ្ពស់ជាងមុនជាដើម៕

អត្ថបទ៖ អ៊ុំ សុភក្តិ